ក្តៅស្លឹកត្រជៀកហើយ!! រឿងគេរិះគន់លោក G-Davit ថាតោងកាលីបប្អូនប្រុស សាលីក នោះពេលនេះលោក​G-Davit បានចេញវីដេអូ ឆ្លើយតបទៅអ្នកដែលរិះគន់ដោយនិយាយចំៗថា.....!! (មានវីដេអូ)
ស៊ីហៀង
-

ប្អូនប្រុស សាលីក គឺក្មេងប្រុសម្នាក់ដែលអាចនិយាយបានរហូតទៅដល់ ១៥ ហើយក្មេងប្រុសម្នាក់នេះហើយដែលបានធ្វើឲ្យក៏ក្រើកទៅដល់វេបស៊ាយ ល្បីៗ​ ទាំងក្នុងស្រុកនិងក្រៅស្រុកដែលបានចុះផ្សាយពីសម្ថតភាពរបស់ប្អូនប្រុស និងជីវភាពរបស់ក្រុមគ្រួសាររបស់ប្អូនរបស់ប្អូនផ្ទាល់។

សាលីក និងក្រុមគ្រួសារ ត្រូវបានស្ថាននីយ៍ទូរទស្សន៍ CTN ដែលជាស្ថាននីយ៍ដ៏ល្បីមួយក្នុងប្រទេសកម្ពុជា អញ្ជើញមកចូលរួមក្នុងកម្មវិធី រាត្រីកម្សាន្ត កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដើម្បីបង្ហាញរឿងខ្លះៗពី សាលី និងក្រុមគ្រួសារ។ 


ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើរគឺ សាឡិន បានប្រាប់ថា ធ្លាប់មានប្រវត្តិធ្លាប់ស្និតស្នាលជាមួយគ្នា ដោយមានពេលខ្លះញុំាមីឈ្លោះគ្នា និងលេងឈូស។ ហើយ G-Devith ក៍បានបញ្ជាក់ថា “មុនពេលដែលលោកមករស់នៅភ្នំពេញ លោកធ្លាប់នៅជិតផ្ទះរបស់គ្រួសារសាលីក ពេលនោះសាលីកនៅតូចៗនៅឡើយទេ ប៉ាលោក និងប៉ាម៉ាក់របស់សាលីក គឺរាប់អានគ្នាដូចបងប្អូនអញ្ចឹង។”


លោកក៍បានបញ្ជាក់ទៀតថា “លោកសឹងតែមិននឹកស្មានដល់ថា សាលីក មានសមត្ថភាព ដល់ថ្នាក់នេះដែរ”។ ក្រោយពីចប់កម្មវិធី ក៍មានមតិមួយចំនួនរិះគន់លោក G-Devith ថាលោក តោងកាលីបប្អូនប្រុស សាលីក។ 

បើរបងប្អូនចង់ជ្រាបកាន់តែច្បាស់សូមបងប្អូនទស្សនានៅ វីដែអូខាងក្រោម៖