លោក វិល្លាម នឹងធ្វេីលិខិតចូលទៅឯកឧត្តម ជា សុផារ៉ា ទាក់ទងសំណង់ណាហ្កា Naga World ធ្វេីសំយ៉ាបលយចូលមកមុខហួសព្រំដែន
ណារ៉ា
-

កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ បើយោងតាមប្រភពហ្វេសប៊ុករបស់ប្រធានគណបក្សខ្មែរក្រោយលោក វិល្លាម បានលើកឡើងថា លោកនឹងធ្វេីលិខិតចូលទៅឯកឧត្តម ជា សុផារ៉ា ទាក់ទងសំណង់ណាហ្កា Naga World ធ្វេីសំយ៉ាបលយចូលមកមុខហួសព្រំដែន ។

លោកបានសរសេររៀបរាប់ថា៖ «សំណង់ណាហ្កា Naga World កំពុងតែព្រហេីនសាជាថ្មី ដោយធ្វេីសំយ៉ាប លយចូលមកមុខហួសព្រំដែន ក្នុងនាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នឹងធ្វេីលិខិតមួយចូលទៅឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានជ្រាប និងបំភ្លឺពីករណីនេះ ប្រសិនជាខុសច្បាប់សូមចាត់ចែងអោយមន្ត្រីជំនាញចុះអនុវត្តន៍រឿងនេះជាថ្មី ដោយវាយចោលដូចលេីកមុនតែម្ដង

គូសបញ្ជាក់ថាកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៥ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាអោយអាជ្ញាធរពិនិត្យលេីករណីនេះ ដោយឯកឧត្តម ឧបនាយក ជា សុផារ៉ា បានចុះវាយចោលម្ដងហេីយ ។   តែដងនេះ Naga World ស្រាប់តែចេញឬទ្ធិអំណាចសារជាថ្មីព្រហេីនបំពានអនុសាសន៍មុនៗទៅទៀត ។ឬមួយមន្ត្រីថ្នាក់ក្រោមនិងថ្នាក់មូលដ្ឋានមិនបានដឹងរឿងនេះទេ ? ឬមួយបានដឹងដែរតែចូលរួមឃុបឃិតនិងសំណង់ល្មេីសច្បាប់នេះ ? ព្រោះសំណង់នេះចាប់ផ្ដេីមសាងសង់ជាងមួយខែទៅហេីយ អស់លោកធ្វេីការអ្វីទេីបមិនបានដឹងសោះ !» ៕