ដេននីក្វាន់ ប្រាប់ពីមូលហេតុដែលយើងត្រូវតែចេះស្រលាញ់ខ្លួន​ឯងធានាអានហើយនឹងភ្ញាក់ខ្លួន !
ណារ៉ា
-

តារាសម្ដែងស្រីសិចស៊ីបញ្ចេញដើមទ្រូង និងសាច់សខ្ចី ព្រមទាំងជាអ្នកជំនួញស្រីវ័យក្មេងកំពុងមានទីផ្សារកញ្ញា ដេននីក្វាន់ លើកឡើងពីមូលហេតុមួយចំនួនដែលយើងត្រូវចេះស្រលាញ់ខ្លួន​ឯង ។ 

ដេននីក្វាន់ រៀបរាប់ថា៖ « គ្មាននរណាម្នាក់ដែលស្រលាញ់យើងឱ្យដូចការស្រម៉ៃរបស់យើងទេ។ គ្មាននរណាដែលយល់ចិត្តរបស់យើងគ្រប់ពេលនោះទេ។ គ្មាននរណាម្នាក់ចាំហុចដៃឱ្យយើងចាប់ពេលយើងលំបាកទេ។ គ្មាននរណាម្នាក់ដែលនិយាយល្អពីយើងរហូតនោះទេ។ គ្មាននរណាម្នាក់ដែលចាំជួួយយើងរហូតគ្រប់ពេលដែលយើងត្រូវការនោះទេ។

យល់ទេ?ទាំងនេះជាមូលហេតុដែលយើងត្រូវចេះស្រលាញ់ខ្លួនឯង យល់ពីខ្លួនឯង ក្រោកឈរដោយខ្លួនឯង ស្មោះត្រង់ខ្លួនឯង គិតវិជ្ជមានពីខ្លួនឯង និងជួយខ្លួនឯង។»