ជួយពិចារណាទាំងអស់គ្នាបងប្អូន!!! ហួសចិត្តប៉ូលិសចរាចរណ៏ថ្ងៃបុណ្យអ៊ុំទូក បិទផ្លូវមិនឲ្យប្រជាពលរដ្ឋចូលផ្ទះ ដល់ប្រជាពលរដ្ឋសួរថា មិនឲ្យខ្ញុំចូលផ្ទះ ឲ្យខ្ញុំទៅនៅឯណា គាត់និយាយថាទៅណាទៅៗមិនដឹងទេ.....(មានវីដេអូ)
-

កាលពីប៉ុន្មានម៉ោងមុននេះ មានវីដេអូមួយ ករណីផ្ទុះហឹង្សាពាក្យសម្ដីរវាង បងស្រីម្នាក់ដែលមានគណនីហ្វេសបុក ឈ្មោះ Soda Heng ជាមួយប៉ូលីសចរាចរណ៏ ដោយក្នុងហេតុការណ៏នេះ ចំពេលបុណ្យអ៊ុំទូក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយផ្ទះបងស្រី នៅត្រង់ព្រែកលាប ហើយគាត់មិនដឹងថា ប៉ូលិសហាមឃាត់មិនឲ្យរថយន្ដ ចូលក្រុងតាំងពីតំបន់ណានោះទេ។ 

មិនត្រឹមតែប៉ុននិង អ្វីដែលហួសចិត្តជាងនិងទៀតនោះ គឺសម្ដីរបស់ប៉ូលិស ដោយបងស្រីបានសរសេរថា "សួរថា មានច្បាប់ណាដែលបិទផ្លូវ ណាដែរមិនអោយប្រជាពលរដ្ឋ ចូលផ្ទះខ្លួនឯងទេ បង្ហាញអត្តសញ្ញាណប័ណ្ណហើយ មិនអោយទៅទៀតសំដីឈ្លើយកប់ពពក ជួយគិតនឹងផ្តល់យោបលផង ប៉ូលីសសំដីពាលអាងអីមករកចាប់ យកទូរស័ព្ទគេបែកចែកអោយច្បាស់ណាពូ ជាចោររឺក៏ជាប៉ូលីសបើពូល្អមែន ខ្លាចអីគ្រាន់តែគេបង្ហោះ facebook នឹងពូចង់ល្បី អាឡូវល្បីហើយតា" ។

បងស្រីបានបន្ថែមទៀតថា "ចង់ជំរាបនាក់ភ្នំពេញម្នាក់នេះផង ព្រោះខ្ញុំនៅស្រែមិនដែលចូលក្រុង ផ្ទះខ្ញុំនៅត្រង់ព្រែកលាបនេះទេ វាគ្មានអីពាក់ព័ន្ធនឹងតំបន់ហាមមិនអោយចូលដែល មុននឹងតែស្ករ សួរគេផងថា ផ្ទះគេនៅម្តុំណា ហើយគេបិតពីណាទៅណា បិតតាំងពីស្ពានលីយ៉ុងផាត់មកហើយ អោយគ្នាចូលផ្ទះដោយរបៀបណា ហើយក្នុង video នេះ ខ្ញុំសូមជំរាបទៅបងប្អូន អោយដឹងថា មនុស្សយើងមិនមែនសុខសុខទៅញែតៗដាក់ប៉ូលីសទេ តែខ្ញុំបានសូមគាត់២លើករួចមកហើយ តែចំលើយគាត់បាននិយាយមកកាន់ខ្ញុំវិញ ថាអាញ់មិនអោយទៅធ្វើអីអាញ់ បើសិនជាគាត់ជាប៉ូលីសល្អមែន ខ្លាចអីនឹងអោយគេថត មាសទឹកដប់មិនខ្លាចភ្លើងទេពូ" ៕