ក្តៅៗ....នៅថ្ងៃនេះ លោក តាន់ គឹមសួរ ឈរនៅមុខព្រះអង្គដង្គោ ធ្វើការស្បថស្បែ តាមការសន្យាហើយ...(បើចង់ដឹងកាន់តែច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា)
-

លោកតាន់ គឹមសួរ ដែលប្រិយមិត្តភាគច្រើនបានស្គាល់រូបលោកតាមរយៈ វីដេអូអប់រំជាច្រើន នៅថ្ងៃនេះរូបលោកក៏បានទៅស្បថនៅមុខ ព្រះអង្គដង្គោហើយ នៅថ្ងៃនេះ។


លោកបានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ថា ""បង្កើតសត្រូវឲ្យបានច្រើន ហើយអង្គុយសើចពេលពួកគេផ្សាយពាណិជ្ជកម្មពីយើងដោយឥតបង់ប្រាក់" បងហា គេផ្សាយពីរឿងអសោចហ្នឹង បងសប្បាយទទួលយកដែរមែនទេ? បើចំពោះប្អូនវិញប្អូនមិនធ្វើដូចបងទេ ប្អូនធ្វើអ្វីដែលល្អៗដល់សង្គមជាតិដោយចេញពីចិត្តបរិសុទ្ធ មិនខ្វះទេអ្នកដែលមានឆន្ទះដណ្តើមគ្នាជួយផ្សាយអោយយើង ហើយដោយមិនបង់ប្រាក់ទៀត មិនចាំបាច់អីត្រូវសាងឈ្មោះបែបនេះទេ។ សូមកុំឲ្យមហាជនគិតថាបង Sok Lim ឯងដែលជាមន្ត្រីជាន់ខ្ពស់មួយរូបបានត្រឹមតែសន្យាខ្យល់ណាបង ឈប់ទៅអាវិធីមិនឆ្លើយមិនឆ្លងមិនតបមិនត តែចាត់តាំងកូនខ្មោចឲ្យមកតតាំងជំនួសនោះអីហ្នឹងទៅ។ ខ្ញុំមិនចង់ឈ្នះចាញ់ជាមួយបងទេ តែខ្ញុំគ្រាន់តែចង់បញ្ជាក់បង្ហាញឲ្យប្រជាជនបានស្គាល់ធនធាន កម្រិតវប្បធម៌ និងភាពអំនួតពាលរបស់មន្ត្រីមួយចំនួនឲ្យកាន់តែច្បាស់តែប៉ុណ្ណោះ ហើយក៏ចង់បង្ហាញប្រជាជនឲ្យដឹងច្បាស់ថាក្នុងនាមជាអនុប្រធានបក្សបានត្រឹមតែសន្យាខ្យល់ឬយ៉ាងណា ប្រយ័ត្នតែប្រជាជនដែលធ្លាប់គាំទ្របាត់បង់ជំនឿចិត្តលើបក្សលោកណា ខ្ញុំមិនទទួលខុសត្រូវទេ ហើយក៏ចង់បង្ហាញឲ្យប្រជាជនឃើញផងដែរថា ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចគឺពិតជាមានប្រសិទ្ឋភាពខ្ពស់មែន (មន្ត្រីគឺជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយទេ) ចំពោះមន្រ្តីល្អបម្រើរាស្ត្រនិងគិតគូរពីសុខទុក្ខរបស់រាស្ត្រនិងប្រទេសជាតិធំជាងលាភសក្ការះផ្ទាល់ខ្លួន ខ្ញុំគោរពណាស់ ឲ្យថ្វាយបង្គំក៏បាន តែបើមន្ត្រីក្រអឺតក្រទមអាងទ្រព្យ ខ្ញុំមិនឲ្យតម្លៃដាច់ខាត ហើយខ្ញុំត្រូវតែតបតបែបនេះឯង។ បងសុខលីមកុំខឹងនឹងប្អូនណា ប្អូនធ្វើតាមប្រសាសន៍របស់សម្តេចទេ បងចាត់ទុកថានេះជាមេរៀនទៅណា ថ្ងៃក្រោយមុនធ្វើអ្វីត្រូវចេះគិតបន្តិចទៅ បើគិតមិនដល់ទេ (ជះលុយជួលអ្នកIQខ្ពស់ម្នាក់ឲ្យនៅជិតទៅ)។ ខឹងយ៉ាងណាក៏ដោយ កុំជះលុយជួលគេឲ្យបាញ់ខ្ញុំចោលអីណាបង ទុកជិវិតឲ្យខ្ញុំបន្តការងារសង្គមនេះបាន៤ ១០ឆ្នាំទៀតទៅ??? ៣ម៉ឺនមិនច្រើនទេ ផ្ញើមក នេះលេខកុងធនាគាអេស៉ីលីដារបស់ខ្ញុំ 36000171626718"។


គួរបញ្ជាក់ផងដែរថា៖ ដំបូងឡើយលោកតាន់ គឺមសួរបានបង្ហោះសារថា "កុំចេះតែហ៊ានបញ្ចេញយោបល់ ប្រយ័ត្នលោកពេទ្យពកបញ្ចោរ។ ប្រាប់ហើយថានេះមិនមែនជាកំពង់សោមទេ នេះគ្រាន់តែជារូបភាពកាត់តតែប៉ុណ្ណោះ។ សូមលោកអភិបាលធ្វើតាមផ្លូវច្បាប់ទៅចំពោះជនដែលឆ្លៀតកាត់តវីដេអូនិងរូបភាពនេះមកវាយប្រហារលោកបែបនេះ ខ្ញុំពិតជាមិនសប្បាយចិត្តសោះដែលមានជនមួយចំនួនព្យាយាមធ្វើបាបលោក???"។


បន្ទាប់មកឯកឧត្តម សុខ លីម ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកដែលមានន័យថា "ចង់ហៅ អា តាន់ គីមសួរ ដែលបើកភ្នែកនិយាយភាសារខ្វាក់ទៅស្បថនៅព្រះអង្គ ដង្កាដោយភ្ជាប់មកជាមួយ video និង អ្នកជំនាញព័ត៌មានវិទ្យា ក៏ដូចជាមហាជនចូលរួមស្វែងរក សច្ចៈភាពជាមួយគ្នា ដែលវានិយាយថាគេកាត់ត video រឿងសំរាមហូរពេលផ្លូវ អូរ១ នៅខេត្តព្រះសីហនុដោយបំណងអាក្រក់ ហើយថែមទាំងចាត់វិធានការផ្លូវច្បាប់លើអ្នកចែកចាយរូបភាព និងvideoទាំងនេះផងដែរ សង្គមខ្មែរដែលមានពួកសិល្បៈលីលាដ៏ដូចអាមួយនេះគឺហិនហោចសង្គមតែម្តង។

បើវាហ៊ានទៅស្បថខ្ញុំឲ្យលុយវាបី មុឺនដុល្លារបញ្ចប់អាជីវិតលីលាដ៏វា លើវិស័យសិល្បៈតែម្តង កុំឲ្យបន្តបំភាន់មតិសាធារណៈទៀត"៕



សូមបងប្អូនទស្សនាវីដេអូ ដើម្បីឲ្យដឹងពីសាច់រឿងទាំងមូល៖



ប្រភព៖ Tan Kimsour