នាយចឺមសុំខ្មាស់! ឡើងមកស្រែកច្រៀងបទ “ខានជួបគ្នាយូរអូនមានកូនបាត់” ធ្វើឲ្យគ្រូបង្ចឹកលួងលោមចង់បានគ្រប់គ្នា...(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ បានឈានមកកាន់សប្តាហ៍ទី៦ហើយ ដែលបេក្ខភាពនីមួយៗ សុទ្ធសឹងតែមានសមត្ថភាពខ្ពស់នៅក្នុងការបញ្ចេញសម្លេង និងធ្វើឲ្យCoach ទាំង៣ទប់ចិត្តចុចប៊ូតុងគ្រប់គ្នា។


ជាក់ស្តែងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បេក្ខភាព យន់ តុលា អាយុ១៤ឆ្នាំ មកពីខេត្តក្រចេះ ច្រៀងបទ៖ ខានជួបគ្នាយូរអូនមានកូនបាត់ ឡើងបញ្ចេញសម្ថភាព ច្រៀងយ៉ាងពីរោះខ្លាំង មិនចាញ់ម្ចាស់សំលេងដើម នាយ ចឺម ប៉ុន្មានទេ។ មិនត្រឹមតែប៉ុណ្ណោះ សម្លេងរបស់គាត់ក៏បានទាក់ចិត្តCoach ទាំង៣ឲ្យចុចប៊ូតុង ជ្រើសយកទាំងចិត្តរំភើបដោយកុមាររូបនេះសំលេងឡើងកប់។

គ្រាន់តែច្រៀនចប់ភ្លាម ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានកោតសសើរពីទឹកដមសំលេង ថាសំលេងមិនងាយរកបាន ព្រោះតែចេះអ៊ឺន និងកាច់តុង តាមចង្វាក់ភ្លេងយ៉ាងពិរោះ។


សូមទស្សនាវីដេអូខាងក្រោម៖