មិនធម្មតា... យុវតីអ៊ុំឆេង យុត្តិកា មិនត្រឹមតែច្រៀងពិរោះ រីឯរូបសម្រស់វីញក៏មិនធម្មតាដែរ...(តោះទៅស្តាប់បទ COVER របស់ប្អូនស្រីទាំងអស់គ្នា)
ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ ដែលបេក្ខភាពនីមួយៗ សុទ្ធសឹងតែមានសមត្ថភាពខ្ពស់នៅក្នុងការបញ្ចេញសម្លេង និងធ្វើឲ្យCoach ទាំង៣ទប់ចិត្តចុចប៊ូតុងគ្រប់គ្នា។
ជាក់ស្តែងបេក្ខភាព អ៊ុំឆេង យុត្តិការ អាយុ១៤ឆ្នាំ បានដាក់ពាក្យប្រឡង The Voice Kids រដូវកាលទី២ កំពុងតែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាមួយនឹងសម្លេងដ៏ពិរោះ ជាហេតុធ្វើឲ្យCoach ទាំង៣ទប់ចិត្តចុចប៊ូតុងគ្រប់គ្នាតែម្តង។ យ៉ាងណាមិញ យុវតីវ័យ១៤ឆ្នាំរូបនេះ កំពុងធ្វើឲ្យមហាជនមានការភ្ញាក់កាន់តែខ្លាំង នូវរូបសម្រស់របស់ក្មេងស្រីម្នាក់នេះ នៅខាងក្រៅឆាកប្រឡង។ ទន្ទឹមនឹងការចូលរួមប្រគួតប្រជែង ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids យុវតី អ៊ុំឆេង យុត្តិការ វ័យ១៤ឆ្នាំរូបនេះ ក៏បានរំលេចនូវបទចំរៀង COVER មួយបទដែលមានចំណងជើងថា "មាននឹកអូនទេបង" កំពុងតែទាក់ចិត្តមិត្តៗស្តាប់ ឲ្យស្លុងអារម្មណ៍ទៅតាមបទចំរៀង។ ចង់ដឹងថាពិរោះយ៉ាងណានោះ តោះចួលរួមស្តាប់ទាំងអស់គ្នា៖ ប្រភព៖ អ៊ុំឆេង យុត្តិការ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។