លោក វិល្លាម និយាយពីចរឹតជនជាតិខ្មែរមួយចំនួនស្នេហាវប្បធម៌តែមួយឆាវៗ
នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បើយោងតាមគណនេយ្យហ្វេសប៊ុករបស់ ប្រធានគណបក្ស ខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម បានរៀបរាប់ថា៖
«ស្នេហាវប្បធម៌មួយឆាវ !!មួយរយៈមុននេះ ព្យុះមួយឆាវ ឬ ព្យុះក្នុងក្អម បានលាន់សន្ធឹកសំលេងជាតិនិយមបែបវប្បធម៌ប្រទុស្តរ៉ាយតវ៉ា ស្ដីពីការប្រាប់ពិភពលោកថា ល្ខោនខោលជារបស់ខ្មែរ តែឥលូវព្យុះនោះបន្ថយកំដៅមកវិញ ប្រសិនជាការស្នេហាវប្បធម៌ ស្រែកថាល្ខោនខោលជារបស់ខ្មែរចុះប្រសិនជាល្ខោនខោលជារបស់ខ្មែរតេីអនាគត នាដករ ល្ខោនខោល អាចដូចជា ចាប៉ីដងវែង ដែរឬទេ ? ព្រោះចាប៉ីដងវែងបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាអំឡុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ រួចហេីយ តែបែជាប្រគុំលេីថ្នល់ទៅវិញ ។ ចុះបេីល្ខោនខោលត្រូវបាន UNESCO ចុះបញ្ជីជារបស់ខ្មែរ តេីអនាគតនៃនាដករល្ខោនខោលអាចត្រូវដេីរប្រគុំតាមថ្នល់ដូចចាប៉ីដងវែងដែរឬទេ ? ព្រោះមានអ្នកគាំទ្រ អ្នកការពារ តែមួយឆាវ បែបនេះ ? វប្បធម៌ សង្គមធម៌ ជាមែកធាងនៃអរិយធម៌ដែលមនុស្សជាតិនិមួយៗត្រូវចងចាំ សិក្សាអោយស្គាល់ ថែរក្សា លេីកកំពស់ តែការលេីកកំពស់អោយតម្លៃនូវក្នុងសង្គមខ្មែរហាក់បីដូចជាតិចតួច មួយវិញទៀតសោតដោយសារ ក្រសួងពាក់ព័ន្ធ ដែលពលរដ្ឋបានជ្រេីសយកមកធ្វេីការជំនួសពួកគេនោះ ហាក់បីដូចជាពុំសូវសស្រាក់សស្រាំក្នុងការអនុវត្តន៍ការងារខ្លួនសោះឡេីយ ទាំងការទំលាក់កញ្ចប់ថវិការចុះសិក្សាស្រាវជ្រាវ ប្រមូលឯកសាពាក់ព័ន្ធ ចងក្រងផ្សព្វផ្សាយ គឺឋិតនៅកំរិតទាបបំផុត មួយវិញទៀតមនោគមវិទ្យាបរទេសបានជ្រៀតជ្រែកអោយ យុវជនយុវតី ចាប់អារម្មណ៍ លេីកកំពស់ ស្រមេីស្រមៃ តែផ្នត់សិល្បៈនៃការជះឥទ្ធិពលរបស់វប្បធម៌បច្ចឹមប្រទេសជាអាទ៌ កូរ៉េ អាមេរិក អង់គ្លេស ថៃ ជាដេីម ។»
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។