ក្តៅៗ មិនមែនតែ Fan Bingbing ម្នាក់ទេដែលជាប់រឿង​គេច​ពន្ធ សូម្បីតែក្រុមគ្រួសារក៏វ័ណ្ឌ.កទៅជាមួយដែរ...
-

អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​ងឿងឆ្ងល់​គ្រប់​គ្នា​ ទាក់​ទង​នឹង​ការ​បាត់​ខ្លួន​តារា​សម្ដែង​ Fan Bingbing ក្រោយ​រឿង​រ៉ាវ​គេច​ពន្ធ​បែក​ធ្លាយ។

Fan Bingbing បាន​បង្ហាញ​ខ្លួន​​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​ ០១ ខែ​កញ្ញា​នៅ​មន្ទីរពេទ្យ​កុមារ​មួយ​កន្លែង។ ដោយ​ឡែក​ លើ​បណ្ដាញសង្គម​វិញ​ អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​ឃើញ​នាង​លេង​ចុង​ក្រោយ​ ថ្ងៃ​ទី​ ២៣ ខែ​កក្កដា​ ដោយ​ពេល​នោះ​ Bingbing បាន​ចុច​ Like រូបភាព​ខ្លះ​លើ Weibo។ បើ​និយាយ​ពី​រថយន្ត​ទំនើប​ដែល​ជា​កាដូ​សុំ​រៀប​ការ​ដែល​ Li Chen ជូន​នោះ​ក៏​បាត់​ មិន​ឃើញ​ដែរ។
ងាក​ចូល​រឿង​រ៉ាវ​គេច​ពន្ធ​វិញ​ សារព័ត៌មាន​ Securities Daily បាន​បញ្ជាក់​ថា​ Fan Bingbing កំពុង​មាន​រឿង​ធំ​ រហូត​អាច​ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន។ ប្រភព​ព័ត៌មាន​ដដែល​នៅ​បន្ថែម​ទៀត​ថា​ ករណី​គេច​ពន្ធ​នេះ​ គ្រាន់​តែ​ជា​រឿង​មួយ​ប៉ុណ្ណោះ ព្រោះ​តារា​ស្រី​រូបនេះ​នៅ​មាន​បទ​ឧក្រិដ្ឋ​ផ្សេង​ទៀត​ ដូចជា​ផ្ដល់​ប្រាក់​កម្ចី​ខុសច្បាប់​ និង​រឿង​ក្រពុល​មុខ​មួយ​ចំនួន​ទាក់ទង​នឹង​អំពើ​ពុក​រលួយ។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា​ Fan Bingbing និង​គូដណ្ដឹង​ Li Chen បាន​រត់​គេច​ខ្លួន​ទៅ​កាន់​សហរដ្ឋអាមេរិក​ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន ជាហេតុ​កាន់​តែ​បង្ក​ការ​ខឹង​សម្បារ​ពី​សមត្ថកិច្ច​ក្នុង​ការ​តាម​រក។
ចំណែក​ប្អូន​ប្រុស​របស់​នាង​ គឺ​តារា​ចម្រៀង​ Fan Chengchengក៏​មិន​អាច​ចេញ​សម្ដែង​ជាមួយ​ក្រុម​ដែរ ព្រោះ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ចិន​ដាច់​ខាត​នា​ពេល​នេះ។ រឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​ ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្មាន​មិន​ដល់​ ថែម​ទាំង​ចង់​ដឹង​ថា​ពេល​នេះ​ Fan Bingbing កំពុង​ស្នាក់​នៅ​ទី​ណា​ឲ្យ​ប្រាកដ៕
ប្រភព៖ news.sabay