ឃាតកបាញ់សម្លាប់ថៅកែទឹកសុទ្ធ ក្នុងឃុំខ្លុងពពក ស្រុកទឹកផុស កាលពី៣ខែមុន ត្រូវសមត្ថកិច្ចចាប់បានហើយ!! តាមពិតជារឿងសេ្នហា ត្រីកោណរវាងមនុស្ស....
កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសមត្ថកិច្ច នគរបាលព្រហហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការបង្ហាញមុខបុរសម្នាក់ ត្រូវជាឃាតករ បានបាញ់សម្លាប់ម្ចាស់សិប្បកម្មទឹកសុទ្ធម្នាក់ ស្លាប់នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០១៨ នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆោម ឆន ភេទប្រុស អាយុ៥៨ឆ្នាំ ជាមន្ត្រីអង្គការមួយ រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីស្រាវជ្រាវដោយយកចិត្តទុកដាក់ទៅតាមជំនាញនោះ គឺសមត្ថកិច្ចបានយកម៉ូតូ១គ្រឿង ដែលជាមធ្យោបាយរបស់ជនសង្ស័យក្រោយពីបាញ់សម្លាប់ជនរងគ្រោះ បើកគេចខ្លួន រួចទុកចោលកណ្តាលវាលស្រែ ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ឃាតកម្មខាងលើនេះ គឺជារឿងមនុស្សប្រុស៣នាក់ ស្រឡាញ់មនុស្សស្រីមេម៉ាយម្នាក់ ក្នុងនោះមានអ្នកទី១ គឺជនងគ្រោះ អ្នកទី២ គឺជនសង្ស័យ និងអ្នកទី៣ គឺជាអ្នកកាសែតម្នាក់ទៀត។ ប៉ុន្តែក្រោយពីជនទី៣ ដកខ្លួនចេញ គឺជនស្ស័យបានប្រចណ្ឌ នឹងជនរងគ្រោះ ដែលស្រឡាញ់គ្នាលួចលាក់ជាមួយជនរងគ្រោះ ទើបជនសង្ស័យមានគំនុំមកបាញ់សម្លាប់ជនរងគ្រោះតែម្តង។ ទោះបីបែបនេះក៏ដោយ ជនសង្ស័យមិនបានសារភាពនៅក្នុងរឿងឃាតកម្មនេះឡើយ ប៉ុន្តែមានសាក្សីជាច្រើនអ្នកបានឆ្លើយថា ម៉ូតូដែលគេប្លុងចោលនៅកណ្តាលវាលស្រែក្រោយពេលកើតហេតុ ដែលនៅជាមួយម៉ូតូកញ្ចាស់នោះមាន ការ៉ុងស១ គ្រាប់អាកា៤៧ចំនួន៤គ្រាប់ និងបាយ១ប្រអប់ ពិតជារបស់ជនសង្ស័យពិតមែន៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។