ក្រោយពីចាប់ផ្សឹក​​ភ្លាម​ៗ ចៅអធិ​​​​​​​​​ការ​វត្ត​ភ្នំ​បាក់​លើ​​ ហៅលោក ស្រិល វណ្ណា នៅពេលនេះ ប្រជាពលរដ្ឋនៅតែជឿជាក់ និងនាំគ្នាទៅពឹងពាក់ ស្រោចទឹក ព្យាបាលជំងឺ និងរំដោះគ្រោះយ៉ាងច្រើនកុះករ..(មានវីដេអូ)
សីហា
-

អតីតសង្ឃលោក ស្រិល វណ្ណា ក្រោយពីជាប់ពាក់ព័ន្ធដោយបែកធ្លាយវីដេអូប្រព្រឹត្តរឿងមិនគប្បី ប្រលែងគ្នាជាមួយនឹងមនុស្សស្រីទាំងដែលខ្លួនជាព្រះសង្ឃ ស្លៀកស្បង់ជីពរ ។ យ៉ាងណាមិញទោះបីជាអតីតសង្ឃរូបនេះត្រូវបានថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ បានសម្រេចចាប់ផ្សឹកលាចាកសិក្ខាបទក្តី ក៏អន្ទិត ស្រិល ​វណ្ណា នៅតែមានប្រជាពលរដ្ឋដែលនៅមានជំនឿលើលោក មករកឲ្យជួយរំដោះគ្រោះជាដើម។

តើបងប្អូននៅចាំអតីតសង្ឃលោក ស្រិល វណ្ណា បានដែរឬទេ? បន្ទាប់ពីមានរឿងរ៉ាវយ៉ាងចម្រោងចម្រាស់រួចមក លោក ស្រិល វណ្ណា ក៏បានលាចាកសិក្ខាបទពីពិក្ខុមកជាជនសាមញ្ញ ហើយរឿងរ៉ាវក៏ត្រូវបានបញ្ចប់ដោយសន្តិវិធី។ ចុះបងប្អូ​នចង់ដឹងដែរទេថា តើលោកប្អូនសិ្រល វណ្ណា សព្វថ្ងៃមានទីលំនៅឯណា ហើយប្រកបរបរអ្វីដើម្បីចិញ្ចិមជីវិត? កាលនៅជាសង្ឃ លោកស្រិល វណ្ណា គឺជាពិក្ខុមួយអង្គដែលបានរៀនចេះនូវយុទ្ធវិធិដោះអំពើរផ្លូវងងឹត និងធ្វើការលើករាសីតាមរយៈការស្រោចទឹក តាមបែបព្រហ្មណ៍សាសនាជាដើម។
ដោយសារតែលោកមានភាពល្បីល្បាញខ្លាំងពូកែដោះអំពើរខ្មៅងងឹត ជូនបងប្អូនគ្រប់គ្នាជាច្រើននាក់មកហើយ ទើបមានការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយបណ្ដាលអោយប្រជាប្រិយ៍របស់លោកកាន់តែរីកសុះសាយ ជារាងរាល់ថ្ងៃមានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗបានមករកលោកស្រោចទឹកលើករាសី និងដោះគ្រោះដេញភាពចង្រៃផងដែរ។
បន្ទាប់ពីមានរឿងរ៉ាវរកាំរកុះគ្នា នឹងគ្នា រួចមកលោកស្រិល វណ្ណា គាត់ពុំបានបោះបង់ចោលអាជីបមួយនេះឡើយ លោកនៅតែបន្តធ្វើវាជានិច្ច ព្រោះហេតុតែលោកចង់បន្តជួយដល់ប្រជាបងប្អូនទាំងឡាយដែលមានរឿងហ្មងសៅទាក់ទិននឹងអំពើរតាមផ្លូវងងឹត។ ទន្ទឹមនឹងបច្ចប្បន្ននេះផងដែរលោកប្អូនមានទីលំនៅស្ថិតក្នុងខេត្តបន្ទាយមានជ័យដ៏ដែល ពីមួយថ្ងៃទៅមួយថ្ងៃមានប្រជាជនជាច្រើននាក់បានទៅពឹងពុំនាក់រកលោកដើម្បីស្រោចទឹក និងមើលពីគ្រោះកាចជាហូរហែរផងដែរ។ នេះមានន័យថាប្រជាបងប្អូននៅតែបន្តជឿទៅលើលោកប្អូនស្រិល វណ្ណា ដ៏ដែល។
សូមទស្សនារូបភាពខាងក្រោមនេះ៖