បទ"វង្វេងភ្លើង" របស់កញ្ញា អ៊ីវ៉ា កំពុងធ្វើឲ្យ អ្នកស្តាប់ស្ទើរស្រក់ទឹកភ្នែក និងចាក់ដោតពីសង្គមបច្ចុប្បន្ន ....(មានវីដេអូ)
-

តារាចំរៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ជាតារាចំរៀងម្នាក់ដែលទទួលបានការគាំទ្រ និងមានឈ្មោះបោះសំលេង យ៉ាងជាខ្លាំង។ កាលពីថ្ងៃទី០៦​ នេះ ផលិតកម្មសាន់ដេ បានចេញបទចំរៀងមួយបទ ដែលមានចំណងជើងថា "វង្វេងភ្លើង"។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ផលិតកម្ម Sunday Production បានលើកឡើងពីបទចំរៀងមួយនេះ ព្រមជាមួយសាច់រឿងខ្លី បែបមនោសញ្ចេតនា យ៉ាងជ្រៀលជ្រៅ ពីទឹកចិត្តអ្នកម្តាយ ដែលតែងតែមានគុណធម៏ និងផ្តល់ភាពកក់ក្តៅចំពោះកូន មិនថាកូនធ្លាក់ខ្លួន ឬវង្វេងក្នុងភ្លើងដ៏ក្តៅយ៉ាងណាក្តី។ គ្មានម្តាយឯណាចង់ឃើញកូនរបស់ខ្លួន ជួបនឹងរឿងអាក្រក់ ឬជួបនឹងមនុស្សដែលមិនល្អនោះទេ។ ទ្រូងម្តាយស្ទើរប្រេះពេលដែលបានឃើញកូនផ្លូវខុសនោះ។
បទ"វង្វេងភ្លើង" ជាបទចំរៀងចាក់ដោត នៅក្នុងសង្គមបច្ចប្បន្ន មិនថារឿងស្នេហា រឿងសេពគ្រឿងញៀន និងរឿងជាច្រើនទៀត។
មានវីដេអូៈ ប្រភព៖​ Sunday Production