លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន បញ្ជាឲ្យកម្លាំងចុះធ្វើ​តេស្ត ទឹកនោម​បុគ្គលិក នៅតាម​សណ្ឋាគារ កាស៊ីណូវិមានខ្សាច់ស និង​កាស៊ីណូផ្សេងៗទៀត ​រកសារធាតុញៀន!…
-

​ព្រះសីហនុៈ នៅ​​​ថ្ងៃ​ទី០៥ ខែកញ្ញា ឆ្នាំ២០១៨​​នេះ កម្លាំងនគរបាល​ប្រឆាំងគ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ បានចុះមក​ធ្វើ​តេស្តទឹកនោម​ បុគ្គលិក​សណ្ឋាគារ កាស៊ីណូវិមានខ្សាច់សនិង​តាមកាស៊ីណូផ្សេងៗទៀត ស្ថិតនៅ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ ដើម្បីរក​មើល​សារធាតុញៀន​ ដែលដឹកនាំដោយ​លោក​វរសេនីយ៍ទោ​ សួស សីលា​ នាយការិយាល័យ​ នគរបាល​ប្រឆាំង​គ្រឿងញៀន ​ដោយអនុវត្តន៍​តាម​ការណែនាំ​ របស់លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ ​៕