សាហាវខ្លាំងណាស់!!! នារីម្នាក់ ប៉ងដើរផ្សងព្រេងជុំវិញពិភពលោកតែម្នាក់ឯង តែមិនទាន់ចាប់ផ្ដើមផង ត្រូវបានគេចាប់រំលោភ រួចសម្លាប់បោះចោលក្នុងទឹកសមុទ្រ យ៉ាងព្រៃផ្សៃ
ថ្មីៗនេះ ហេតុការណ៍ដ៏ក្រៀមក្រំមួយ អំពីនារីដ៏ស្រស់ស្អាតវ័យ ២៥ឆ្នាំម្នាក់ ដែលធ្វើដំណើរទេសចរណ៍តែម្នាក់ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធើរណែតជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងត្រូវបានគេចាប់រំលោភ និងសម្លាប់យ៉ាងព្រៃផ្សៃ ខណៈនាងកំពុងធ្វើដំណើរកំសាន្តជុំវិញពិភពលោកទើបតែជុំដំបូងប៉ុណ្ណោះ។
យោងតាម Daily Star នារីរងគ្រោះឈ្មោះ Maria Mathus Tenorio បានសម្រេចចិត្តធ្វើដំណើរទេសចរណ៍ផ្សងព្រេងតែម្នាក់ឯង ដើម្បីចែករំលែកចំណង់ចំណូលចិត្តរបស់នាង ជាមួយពិភពលោកទាំងមូល ប៉ុន្តែ នាងបានបាត់បង់ជីវិត នៅក្នុងគោលដៅដំបូងរបស់នាងនៅក្នុង Costa Rica ។ មុនពេលការស្លាប់របស់នាង Maria បានចែករំលែករូបភាពមួយនៅលើគណនីបណ្តាញសង្គមរបស់នាងជាមួយចំណងជើងថា៖ «ថ្ងៃនេះ ដំណើររបស់ខ្ញុំបានចាប់ផ្តើម បន្ទាប់បំណងប្រាថ្នាជាយូរ ដើម្បីធ្វើដំណើរជុំវិញពិភពលោកតែម្នាក់ឯង។ ពេលវេលាបានមកដល់ ពោរពេញដោយធម្មជាតិទាំងស្រុង។ Costa Rica ពិតជាផ្តល់នូវជីវិតដ៏បរិសុទ្ធ» ។ ព័ត៌មានបានបញ្ចេញឲ្យដឹងថា សាកសពរបស់នាងត្រូវបានរកឃើញនៅលើឆ្នេរសមុទ្រមួយ រយៈពេលទើបតែបាន១សប្តាហ៍ បន្ទាប់ពីនាងបានចាប់ផ្តើមជាមួយដំណើរកម្សាន្តរបស់នាង។ យើងតាមក្រសួងសន្តិសុខសាធារណៈរបស់ Costa Rica សាកសពរបស់នាង ត្រូវបានរកឃើញនៅលើឆ្នេរសមុទ្រ EL Carmen នៃរមណីយដ្ឋានទឹកកក Santa Teresa de Cobano។ ព័ត៌មានមួយចំនួនបានបញ្ចេញថា Maria នៅជាមួយស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលនាងបានជួបនៅលើឆ្នេរខ្សាច់ នៅពេលនោះពួកគេត្រូវបានចាប់រំលោភដោយបុរស២នាក់ ដែលព្យាយាមលួចទ្រព្យសម្បត្តិពីពួកនាង។ ខណៈស្ត្រីអង់គ្លេសបានគ្រប់គ្រងរត់គេចខ្លួន និងស្វែងរកជំនួយពីឆ្មាំងសន្តិសុខ នោះនាង Maria ត្រូវបានចាប់រំលោភដោយចោរ២នាក់នោះ។ បន្ទាប់ពីរំលោភនាងរួច ជនទាំងពីរនោះត្រូវបានគេរាយការណ៍ថា បានយកនាងទៅទម្លាក់ចូលក្នុងសមុទ្រយ៉ាងព្រៃផ្សៃ! ។ ក្រសួងនេះបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលមានឈ្មោះ Esquivel Cerdas និង Benavides Mendoza ដែលត្រូវបានចោទប្រកាន់រំលោភ និងសម្លាប់ Maria ត្រូវបានចាប់ខ្លួន។ ជាលទ្ធផល Cerdas ត្រូវបានចោទប្រកាន់វាយប្រហារ Maria ខណៈ Mendoza ត្រូវបានសង្ស័យថាបានរំលោភនាង ៕ ប្រភពៈ khmershare
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។