អាឪតិរច្ឆាន សូម្បីតែកូនខ្លួនឯង ក៏ធ្វើទៅរួចដែរ!!! នាំកូនស្រីទៅចង់គោក្នុងព្រៃក្បែរផ្ទះ ឃើញស្ងាត់គ្មានមនុស្ស ចាប់រំលោទកូនខ្លួនឯង បានសំរេច៣ដង
សៀមរាបៈ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ដោយសារទ្រាំនឹងទង្វើដ៍ថោកទាបរបស់ប្តីមិនបាន ស្ត្រីដែលជាប្រពន្ធ បានសំរេចចិត្តទៅប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនបុរសម្នាក់ត្រូវជាប្តី ក្រោយពីអាប្ដីថោកទាបរូបនេះ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតបានសំរេច៣ដង។
ម្ដាយក្មេងស្រីរងគ្រោះមានឈ្មោះខួច រ៉ា អាយុ ៣២ឆ្នាំ។ រីឯក្មេងស្រីរងគ្រោះមាន ឈ្មោះ ជ ស ស រ ភេទស្រី អាយុ ១១ឆ្នាំ។ ចំណែកប្ដីថោកទាបមានឈ្មោះ ឈន់ ជាស ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ។ ក្មេងស្រីររងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ នៅចំនុចក្នុងព្រៃក្បែរផ្ទះ ខ្លួនបានទៅចងគោជាមួយឪពុកនៅចំនុចកន្លែងកើតហេតុខាងលើ ហើយត្រូវឪពុកចាប់រំលោភរហូតបានសម្រេច និងគំរាមថានិងសម្លាប់បើសិនជាប្រាប់ម្ដាយនិងយាយ។ រីឯជនសង្ស័យបាននិយាយថា រូបគាត់ពិតជាបានរំលោភទៅលើជនរងគ្រោះបានចំនួន៣ដងពិតប្រាកដមែន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរធំ កសាងសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធច្បាប់៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។