ផឹកស្រា​ស្រវឹងទប់អារម្មណ៏លែងបាន ​លបឡើងលើផ្ទះចាប់រំលោភ​កូនក្រមុំ​គេ រហូតបានសម្រេច តែត្រូវប៉ូលីសចាប់ដាក់ខ្នោះ
-

រតនគិរីៈ កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ប៉ា​ដល់ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ។ សមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់មាន​ឈ្មោះ សេវ អា អាយុ២៧ឆ្នាំ ជនជាតិ​ចា​រាយ មាន​ស្រុកកំណើត​ភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស បច្ចុប្បន្ន​មក​ស្នាក់នៅ​ភូមិ​ប៉ា​ដល់ ​ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ។ បានធ្វើសកម្មភាពលបឡើងផ្ទះចាប់រំលោភ​ នារីរងគ្រោះម្នាក់មាន​ឈ្មោះ រ.ច.ប អាយុ១៧ឆ្នាំ​ ជនជាតិ​ចា​រាយ។

មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ ក៏បាន​ឡើងទៅ​លើផ្ទះ​ជនរងគ្រោះ ហើយ​ចាប់រំលោភ​រហូត​បានសម្រេច​តែម្ដង។ ករណីនេះសមត្ថកិច្ចកសាង​សំណុំរឿង ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕