ប្អូនប្រុសបង្កើតអ្នកនាង ចន ច័ន្ទលក្ខិណា លោក​ ចន ច័ន្ទដារ៉ា ចូលមន្ទីរពេទ្យភ្លាម ដោយសារតែ...
-

ភ្នំពេញ៖ កាលពីម្សិលមិញ ប្អូនប្រុសបង្កើតរបស់តារាសម្តែង ដ៏មានប្រជាប្រិយភាព អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យភ្លាម ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការព្រួយបារម្ភយ៉ាងខ្លាំង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chorn Pich Kagnroth បានប្រាប់ថា មូលហេតុដែលលោក ចន ច័ន្ទដារ៉ា ចូលមន្ទីរពេទ្យភ្លាមៗនោះ ដោយសារតែគាត់ខំប្រឹងធ្វើការខ្លាំងពេក មិនសូវបានសម្រាកទេ ទើបធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ និងចេះតែ វិលមុខឈឺក្បាលខ្លាំងហេីយក្អួតទៀត
ម្ចាស់គណនីហ្វេសប៊ុករូបនេះក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "ប្អូនប្រុសខ្ញុំមិនដែលឈឺទេ តែដល់ពេលឈឺម្តងគឺឈឺច្រេីនមុខហេីយធ្ងន់ធ្ងរទៀត ជាពិសេសមានជំងឺប្រចាំកាយទៀត អាណិតប្អូនណាស់ការលក់ដូរLiveទុកមួយឡែកសិនសំខាន់សុខភាពប្អូន ជូនពរអោយប្អូនឆាប់ជាសះស្បេីយពីជំងឺនិងឈប់គិតច្រេីនតទៀតទៅ ក្រុមគ្រួសារទាំងអស់គ្នាបារម្ភពីប្អូនណាស់ ខំពង្រឹងស្មារតីដេីម្បីសុខភាពផង???"
យ៉ាងណាមិញក៏មានអ្នកគាំទ្រជាច្រើន ជូនពរឲ្យរូបលោកឆាប់ជាសះស្បើយឡើងវិញ​ផងដែរ។
ដោយ៖ និមល ប្រភព៖ Chandara John Offical