គ្រាន់តែប្រលងទី១២ចប់ ទីក្រុងភ្នំពេញមើលលែងយល់!!! ប្អូនៗទី១២អើយ ហេតុអ្វីមិនអាណិតអ្នកអនាម័យចឹង បើមិនបានជួយគាត់ទេ កុំធ្វើឲ្យគាត់ហត់ដោយសារយើងទៅបានហើយ ខ្ញុំគិតថាវាគ្មានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែក្រដាស២.៣សន្លឹងនិង
-

?ហេតុអ្វីបានជាប្អូនៗបោះចោល?? ធ្ងន់ពេកពិបាកកាន់ ឬមកពីកាន់ទៅរលាកដៃ? ដឹងទេថាខិតប័ណ្ឌទាំងអស់នេះប្រើលុយដើម្បីបោះពុម្ភ? បើមិនចាប់អារម្មណ៍ខ្លាំង ចាំមកបោះចោលនៅផ្ទះក៏បានដែរ។ ជឿទេថា អនាគតរបស់ប្អូនៗអាចនឹងនៅក្នុងខិតប័ណ្ឌទាំងអស់នោះ? ហេតុអ្វីមិនអាណិតអ្នកអនាម័យចឹង បើមិនបានជួយគាត់ទេ កុំធ្វើឲ្យគាត់ហត់ដោយសារយើងទៅបានហើយ។ ខ្ញុំគិតថាវាគ្មានអ្វីធ្ងន់ធ្ងរនោះទេគ្រាន់តែក្រដាស២.៣សន្លឹងនិង ជួយរក្សាបរិស្ថានទាំងអស់គ្នាទៅ ព្រោះអីប្អូនៗសុទ្ធតែជាបេក្ខជនប្រលងទី១២ គ្រាន់តែរឿងប៉ុននិងធ្វើមិនបានផងចុះថ្ងៃអនាគត ៕