សាហាវបាត់! ក្រុមអ្នកសង្កេតការណ៍​ឆែកឆេរស្រាប់តែប្រទះឃើញ មានអ្នកយកព្រីយ៉ុង និងទូរស័ព្ទដៃជាច្រើន ក្នុងកំឡុងពេលមុនចូលប្រឡង...
សីហា
-

នៅព្រឹកថ្ងៃទីពីរ សម័យប្រឡង ២១ សីហា ២០១៨ បានចាប់ផ្តើមយ៉ាងរលូន។ ដោយទោះបីជាមានការហាមប្រាម និងការឆែកឆេរយ៉ាងតឹងរឹងបំផុតពី មន្ត្រីអ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា យ៉ាងណាក្តី ក៏នៅតែមានបេក្ខភាពប្រឡងបាក់ឌុបមួយចំនួននៅតែបានយកនូវព្រីយ៉ុង និងទូរស័ព្ទដៃ ចូលក្នុងមណ្ឌលប្រឡងដោយមិនញញើត ទោះយ៉ាងណាក៏មិនអាចលាក់ពីការឆែកឆេរបានឡើយ។

គួរបញ្ជាក់ផងដែលថាការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ២០១៨នេះ ចំនួនសិស្ស​សរុប ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន​ ១១៧,០៦១នាក់ ចែក​ចេញ​ជា​ពីរក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧ភាគរយ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣ភាគរយ។ ចំណែកឯមណ្ឌល​ប្រឡង​ចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៩៩ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន៩៦ មណ្ឌល៕