ថ្ងៃនេះស្រីម៉ុច គ្មានអ្វីនិយាយច្រើនទេ គ្រាន់តែថា វាសនាខ្ញុំបានត្រឹមមើលកូនតែងខ្លួនទៅផ្សារ អត់មានអីលើសនឹងទេ...
-

មួយរយៈនេះអតីតតារាសម្ដែង អ្នកនាង ស្រីម៉ុច ហៅ ជីដូនកាកី ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយបែកធ្លាយរូបភាពឬ វិដេអូស៊ិចស៊ីជាច្រើន ជាពិសេសហាក់មានអ្នករិះគន់ច្រើនជាងសរសើរផងដែរ។

ដោយឡែក អ្នកនាង ស្រីម៉ុច បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា "គេថាប្រណាំងទូកប្រណាំងឡានម៉ូតូសុីក្លូបាន តែប្រណាំងនឹងព្រេងវាសនាមិនបានទេ។ វាសនាខ្ញុំបានត្រឹមមើលកូនតែងខ្លួនទៅផ្សារ អត់មានអីលើសនឹងទេ។ សំណាងហើយដែលឈប់ពីតារាកុំអី ជាតារាកប់លូ ?? ព្រោះសំណាងយើងត្រឹមតែជាមេផ្ទះ ?"។
គួរបញ្ជាក់ថា អ្នកនាង ស្រីម៉ុច បានលាឈប់ពីសិល្បៈជាយូរឆ្នាំណាស់មកហើយ ក៏បានរៀបអាពាហ៍ពិពាហ៍មានកូនប្រុសស្រីទាំង៣រូប ដ៏គួរឲ្យស្រលាញ់ និងស្វាមីដែលស្រលាញ់ថ្នាក់ថ្នម ហើយអតីតតារាសម្តែងរូបនេះក៏ត្រូវបានគេមើលឃើញថាពិតជាមានគ្រួសារមួយដែលពោរពេញដោយសុភមង្គល៕