ពិតជាឆ្លាត ហើយចេះកំប្លែងទៀត! ទើបអាយុ៨ឆ្នាំសោះ ធ្វើអោយគណកម្មការ The Voice Kids Cambodia សើចទាំងពីដើមដល់ចប់ (មានវីដេអូ)
សីហា
-

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia បានចាប់ផ្តើមរដូវកាលទី ០២ ហើយថ្ងៃនេះក៏ជាវគ្គ The Blind Audition សប្តាហ៍ទី ០១ ហើយបេក្ខភាពនីមួយៗ ដែលបានចូលខ្លួនសុទ្ធតែមានសមត្ថភាពមិនធម្មតា ធ្វើឲ្យកម្មវិធីប្រលងកាន់តែល្អមើល និងជក់ចិត្តដិតអារម្មណ៍។

ចំណែកឯ បេក្ខភាព កុមារី ហ៊ាង លីដា អាយុ 08 ឆ្នាំ មកពីខេត្តឧត្ដមានជ័យ ច្រៀងបទ “មួយម៉ាត់បែកពីរម៉ាត់បែក” បានយ៉ាងល្អ ហើយអ្វីដែលពិសេសគឺកុមារីរូបនេះពិតជាឆ្លាត ក្លាហាន ហើយកំប្លែងទៀតផង ធ្វើឲ្យទស្សនិកជន និងគណកម្មការទាំង៣ សើចសប្បាយហ៊ោ និងហួសចិត្តចំពោះ កុមារី មួយរូបនេះ នៅក្មេងទេ តែបានសំដីណាស់។
ចង់ដឹងថាបែបណាសូមទស្សនាវីដេអូខាងក្រោមនេះ៖