ពិតឬអត់?...បុរសម្នាក់បង្ហោះសារ ហួសចិត្ត មានប័ណ្ណ ប.ស.ស ហើយ គ្រូពេទ្យមិនសូវរវីរវល់... តើក្រសួងសុខាភិបាលចេញប័ណ្ណនេះមកមានន័យអី?
-

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokh Khom បានរៀបរាប់ទាំងអស់សង្ឃឺមនៅលើបណ្តាញសង្គមរបស់ខ្លួន។ យ៉ាងណាមិញ នៅលើបណ្តាញសង្គមរបស់ លោក Sokh Khom បានរៀប​រាប់​ពីភាពលំបាករបស់​ខ្លួន​ក្នុង​ការទទួលយកសេវាសុខភាពរៀបចំដោយបេឡាជាតិរបបសន្តិសុខសង្គម ក្រោយពេល​ទៅដល់មន្ទីរ​ពេទ្យ​តែត្រូវក្រុមគ្រូពេទ្យហាក់មិនអើពើសោះក្រោយ បានកាតសម្គាល់ដែលចេញដោយអង្គភាពមួយនេះ។

"តើក្រសួងសុខាភិបាលចេញប័ណ្ណនេះមកមានន័យអី? បើទៅពេទ្យម្ដងៗរុញចុះរុញឡើង ម្ដងថ្ងៃនេះ ម្ដងថ្ងៃនោះ អ្នកណាមានពេលចាំមកពេទ្យរហូតនោះ រីឯជំងឺចេះតែឈឺរហូត ហើយមួយទៀត បើចង់ដេកពេទ្យ ទិញកន្ទេលក្រាលលើការ៉ូដេកទៅ ព្រោះអត់មានគ្រែដេកទេ ។ តែបើអ្នកប្រើលុយវិញមើលលឿននុះ ។ ហុឺ. ចឹងមែន ធ្លាប់លឺតែគេថា ពេលជួបខ្លួនឯងទើបដឹង។ 17. 08. 2018"
ដោយឃើញបែបនេះគណនីហ្វេសប៊ុកឈ្មោះ Jese Ka ក៏បានស្នើរដោយពាក្យធ្ងន់ៗថា «ឱលោកពេទ្យដែល​ទទួល​ប័ណ្ណ បសស គ្រប់កន្លែង​អើយសូមមេត្តា​បើកបេះដូងអោយ​ទូលាយផងមាន មេត្តា ករុណា អាណិត​អា​សូរ​​ដល់អ្នក​ក្រផងកុំគិតតែលុយមួយមុខពេក​ពេលស្លាប់ក៏មិនបានយកលុយទៅតាមដែរចឹង​ជួយយក​អាសារ​ដល់​អ្នកអត់ផង»។
ប្រភពៈ Sokh Khom