ល្អមែនលោក តាំង គីមសួ ដែលជួយដោះស្រាយកំហឹង ឲ្យប្រជាជនខ្មែរ!!! លោក តាំង គីមសួ បានសហការជាមួយអ្នកកាសែត ស្រាវជ្រាវរកហាងម៉ាស្សាបង្កប់ សេវាផ្លូវភេទ របស់ជនជាតិចិន ដែលចែកខិតបណ្ណ័យ៉ាងអនាធិបតេយ្យ នៅភ្នំពេញ ជំនួសអាជ្ញាធរ......(មានវីដេអូ)
-

កាលពីប៉ុន្មានថ្ងៃនេះ បញ្ហាជនជាតិចិនធ្វើការផ្សព្វផ្សាយចែកខិតបណ្ណ័ យ៉ាងអនាធិបតេយ្យ ដូចជា ក្លិបរាត្រី និង កន្លែងម៉ាស្សា ជាដើម កំពុងធ្វើឲ្យមហាជនក្តៅក្រហាយជាខ្លាំង ឧទាហរណ៍ដូចជាករណីដែលទើបនឹងកើតឡើងនៅកំពង់សោម កាលពីប៉ុន្មានថ្ងៃមុននេះ។ ស្រាប់តែរំលងបានប៉ុន្មានថ្ងៃ ក៏មានការផ្សព្វផ្សាយបែបនេះទៀតកើតនៅក្នុងរាជធានីភ្នំពេញតែម្តង ធ្វើឲ្យមហាជនងើយឆ្ងល់ថាហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងដោយគ្មានការទប់ស្កាត់។

ជាក់ស្តែង កាលពីយប់មិញ ដោយមិនអាចឈមើលបាន លោក តាំង គីមសួ បានសហការជាមួយអ្នកកាសែត ស្រាវជ្រាវរកហាងម៉ាស្សារបស់ជនជាតិចិន ដែលចែកខិតបណ្ណ័យ៉ាងអនាធិបតេយ្យ ជំនួសអាជ្ញាធរតែម្តង ដោយសារទាំងលេខទូរស័ព្ទ និងអាស័យដ្ឋានរបស់ហាងគឺមានស្រាប់នៅលើខិតបណ្ណ័ ចឹងមិនមានអ្វីពិបាករកនោះទេ។ លោកក៏បានសម្តែងអារម្មណ៍មិនសប្បាយចិត្ត ដែលអាជ្ញាធរគ្រប់គ្រងនៅតំបន់នេះមិនអាចទប់ស្កាត់បញ្ហាទាំងនេះបាន ប៉ុន្តែក្រោយចូលទៅសាកសួរក្នុងហាងម៉ាស្សានេះហើយ ទើបដឹងថាហាងរបស់ជនជាតិចិននេះ និងបើកដំណើរការចាប់ពីថ្ងៃ២០ខាងមុខនេះ។ ចង់ដឹងថាបែបណាសូមទស្សនាវីដេអូខាងក្រោមៈ