បើមិនបានជួយអ្វីសោះ សូមត្រឹឹមជួយស៊ែរឲ្យបានដល់សប្បុរសជនផង....គ្រួសារក្រីក្រមួយ ប្តីមានជំងឺខូចសរសៃ ប្រពន្ធក៏វិកលចរិក រាល់ថ្ងៃពឹងលើកូនប្រុសអាយុ១២ឆ្នាំ ដើរចាប់ក្តាម ចាប់ខ្យង ដើម្បីចិញ្ចឹមជីវិត...(មានវីដេអូ)
-

កាលពីថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០១៨ បើយោងតាមគណនីហ្វេសប៊ុកបងប្រុសដែលមានឈ្មោះថា ជាងហង្ស បាត់ដំបង បានធ្វើការបង្ហោះពីបងប្រុសម្នាក់ដែលមានជំងឺខូចសរសៃ អង្គុយញ័ររហូត។ បងប្រុសម្ចាស់គណនីក៏បានធ្វើការអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់បងប្រុសដែលកំពុងតែមានជំងឺជាប់ខ្លួនម្នាក់នេះផង។​ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុស ក៏បានរៀបរាប់ទាំងអាណិតថា៖

"ព្រឹកនេះខ្ញុំបាទបាននាំយកថវិការសប្បុរសជនមកជួយដល់បងវិត នៅភូមិករគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​ ទៀតហើយ ខ្ញុំមិនដឹងថាបងប្អូនគិតយ៉ាងមិចទេនៅពេលដែលខ្ញុំយកថវិការមកជួយគាត់ញឹកញាប់ជាងគេ ព្រោះខ្ញុំពិបាករំលងគាត់ណាស់ គាត់មានជម្ងឺខូចសរសៃអស់ហើយ បែរជាប្រពន្ធគាត់ឆ្កួតទៀត គាត់រស់ដោយសារជំនួយសប្បុរសជនខ្លះកូនប្រុសគាត់អាយុប្រហែល១២ឆ្នាំដើរចាប់ក្តាមចាប់ខ្យងខ្លះ ហេតុនេះហើយទើបគាត់ឃើញមុខញឹកញាប់ជាងគេ បុណ្យដែលកើតឡើងពីសេចក្តីល្អព្រឹកនេះសូមជូនដល់បងប្អូនជនរួមជាតិទាំងអស់គ្នាផង សូមអនុមោទនា!!"
មានវីដេអូ៖ ប្រភព៖ ជាងហង្ស បាត់ដំបង