ពិតឬយ៉ាងណា? លោក អ៊ីណូ កំពុងធ្វើឲ្យ​អារម្មណ៍អ្នកគាំទ្រ ជាច្រើនហាក់សង្ស័យខ្លាំងថា អ្នកទាំងពីរជាគូស្នេហ៍ ឬជាអ្វីឲ្យប្រាកដនិង បានជា....
-

ពិតឬយ៉ាងណា? តារាចម្រៀងសម្លេងរ៉ក់លោក អ៊ីណូ បាន​ទម្លាយរូបភាពប៉ុន្មានសន្លឹក យ៉ាងស្និទ្ធស្នាលជាមួយតារាស្រី រួមទ្រនំទើបសាងភាពល្បី នាង គន្ធា ក៏ធ្វើឲ្យ​អារម្មណ៍អ្នកគាំទ្រ ជាច្រើនហាក់សង្ស័យខ្លាំង ថា អ្នកទាំងពីរអាចជាគូស្នេហ៍ ឬជាអ្វីឲ្យប្រាកដ? ស្រប់ពេលដែលលោក អ៊ីណូ ទើបប្រកាសថា មានស្នេហាជាមួយអ្នកគ្រូពេទ្យម្នាក់ថ្មីៗនេះ។

ក្នុងនោះដែលមានអ្នកគាំទ្រ​របស់លោក​ម្នាក់ ដាច់ចិត្តពោល​ដោយមិនរអាចិត្តថា គូស្នេហ៍តារាចម្រៀងម្ចាស់បទ «ប្រុស​ក្រញ៉ាញ់​ខូចចិត្ត» នេះ «សមគ្នាខ្លាំងណាស់បង»។ យ៉ាងណាមិញ លោក អ៊ីណូ ក៏បានបញ្ជាក់យ៉ាងច្បាស់ៗអត្ថន័យ ក្នុងរូបភាពស្និទ្ធនឹងម្ចាស់​បទ «បេះដូងស្រវឹង» ថាគ្រាន់ជាសកម្មភាពថតបទចម្រៀងថ្មីរបស់អ្នកទាំងពីរប៉ុណ្ណោះ។ លោក អ៊ីណូ បញ្ជាក់បែបនេះថា «ទទួល​កំហុសខ្លះទៅ ft អូនព្រមខុសហើយ Coming Soon… Happy Birthday ស្រីម៉ៅ ខឹងអត់មាន​នំខេក​អោយ​ មុខមិនសូវស្រស់ទេ»។