WOW មិននឹកស្មានថា អតីត Freshie Boy លេខ១ ​ទ្រី តារាវុធ និងតារាសម្តែងកំពុងលេចធ្លោកញ្ញា សួង ស៊ីធឿន នៅក្រៅឆាកមានភាពផ្អែមល្អែម និងស្និតស្នាលគ្នាយ៉ាងនិងសោះ
-

ភ្នំពេញៈ អតីត Freshie Boy លេខ១ ប្រចាំឆ្នាំ២០១៦ និងតារាសម្តែងកំពុងលេចធ្លោរកញ្ញា សួង ស៊ីធឿន ធ្លាប់បានសម្តែងរួមគ្នា និងស្គាល់ចិត្តថ្លើមគ្នាខ្លាំង រហូតលេចចេញដំណឹងស្នេហាក្រៅឆាក។ ទោះជាយ៉ាងណារឿងរ៉ាវជីវិតតារាស្រីរូបនេះ មួយចំណុចបានធ្វើឲ្យតារាសម្តែងប្រុសទ្រី តារា វុធ ភ្ញាក់ផ្អើលខ្លាំងរហូតទប់អារម្មណ៍មិនទម្លាយរឿងគ្រួសារ។

​ទ្រី តារាវុធ និងសួង ស៊ីធឿនធ្លាប់បាន​សម្តែងរួមគ្នា ចំនួន៤រឿងមកហើយដូចជារឿង "សសរកន្លោង" "ភូមិគ្រឹះជំពាក់ស្នេហ៍" និងរឿង "និស្ស័យស្នេហ៍បងប្អូន"។ ថ្ងៃទី១៧ ខែសីហានេះ ពួកគេនឹងចាប់ផ្តើមសម្តែងរួមគ្នាក្នុងភាពយន្តខ្នាតធំថ្មីមួយទៀតគឺរឿង "ឯណាខ្មោច?"។ ក្រៅពីសម្តែងរួមគ្នាបែបស្និទ្ធស្នាលក្នុងរឿង តារាសម្តែងទ្រី តារា វុធ និង សួង ស៊ីធឿន ក៏ជិតដិតគ្នាខ្លាំងរហូតជាញឹកញាប់គេឧស្សាហ៍ឃើញពួកគេបណ្តើរគ្នាយ៉ាងល្អូកល្អន់ ប៉ុន្តែមើលទៅជាទំនាក់ទំនងស្នេហា។ ក្រៅពីយល់ចិត្តគ្នាខ្លាំងពួកគេក៏បានភ្ជាប់ទំនាក់ទំនង់ទៅកាន់គ្រួសារគ្នាទៅវិញទៅមកផងដែរ។
លោកទ្រី តារាវុធ បញ្ជាក់ថា លោកស្គាល់ស៊ីធឿន ៣ឆ្នាំហើយ ហើយក៏ជិតដិតខ្លាំងដែរ លោកថា កន្លងមកការស្គាល់គ្នាលំៗទេ ប៉ុន្តែចុងក្រោយនេះខ្ញុំកោតសរសើរនាងខ្លាំង ជាមួយនឹងជីវិតរស់នៅនិងទំនាក់ទំនងក្នុងគ្រួសារ។ លោកថា នាងជាមនុស្សលេងសើចច្រើន តែម៉ឺងម៉ាត់នឹងការងារ ហើយលោកតែងសើចសប្បាយគ្រប់ពេលដែលនៅជិតនាង។ លោកថាមើលមួយភ្លែតគិតថានាងជាក្មេងស្រីម្នាក់ លេងសើច ចូលចិត្តភាពសប្បាយបែបក្មេងៗឬយុវវ័យជាច្រើន ប៉ុន្តែធាតុពិតគឺខុសឆ្ងាយ។ អ្វីដែលលោកកោតសសើរគឺទឹកចិត្តចំពោះក្រុមគ្រួសារគឺនាងតែគិតពីគ្រួសារច្រើន មិនមែនជាក្មេងទំរើសទោះបីនាងជាកូនស្រីពៅក្នុងចំណោមបងប្អូនស្រីទាំងបី នៅក្នុងគ្រួសារមានជីវភាពមធ្យមក៏ដោយ។
លោកថា នាងស្រលាញ់គ្រួសារខ្លាំងដល់ថ្នាក់គិតពីសុខទុកគ្រួសារច្រើនជាងខ្លួនឯង អ្វីដែលពិសេសហើយលោកពេញចិត្តកាន់តែខ្លាំង គឺនាងជាក្មេងស្រីដែលរឹងមាំ មិនទន់ជ្រាយ និងធ្វើអ្វីៗប្រកបដោយភាពម្ចាស់ការមិនចង់រំខាន ឬធ្វើឲ្យគ្រួសារមិត្តភ័ក្កិបារម្ភនោះទេ។ តារាប្រុសរូបនេះលើកឡើងដែរថា ស៊ីធឿន បានចាប់ផ្តើមធ្វើការងារគ្រប់បែបយ៉ាង ដើម្បីក្លាយជាមនុស្សដែលអាចជួយគ្រួសារបានខ្លះ និងមិនចង់ក្លាយជាបន្ទុករបស់គ្រួសារបើទោះបីជាការងារសិល្បៈរបស់នាងពេលខ្លះកន្លងមកស្ទើតែមិនអាចគ្រប់គ្រាន់សម្លៀកបំពាក់ នឹងអាហារប្រចាំថ្ងៃក៏ដោយ។
លោកសាទរចំពោះតារាស្រីរូបនេះ ដែលប្រឹងប្រែងខ្លាំងនឹងការងារសិល្បៈកន្លងមករហូតទទួលបានតំណែងជាតួឯក និងតួសំខាន់ៗក្នុងភាពយន្តជាច្រើនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយលោកក៏ជឿជាក់លើកការតាំងចិត្ត ការតស៊ូព្យាយាម ជម្នះក្នុងការងារសិល្បៈប្រចាំថ្ងៃបន្ថែមទៀត៕
ប្រភពៈ Phorn Sophal