បងប្រុសម៉ូតូឌុបម្នាក់ ហួសចិត្តនិងអ្នកយកដែកគោល មកបោះលើស្ពានអ្នកលឿង រើសរាល់ថ្ងៃមិនចេះអស់ មិនចេះហើយ មិនដឹងថាគិតអី......(មានវីដេអូ)
-

យោងតាមម្ចាស់គណនីហ្វេសបុកឈ្មោះ ManTruelove Savuthy បានបង្ហោះសារបង្ហាញការហួសចិត្ត ក្រោយរកឃើញមានដែកគោលជាច្រើនរាប់មិនអស់នៅលើថ្នល់ ទំនងដូចជាមានគេយកមកបោះពង្រាយចោល។ ក្នុងនោះ លោកបានសរសេរសារបង្ហោះថា នេះគឺជាសកម្មភាពខ្ញុំ និង បងម៉ូតូឌុបរើសដែកគោលនៅគល់ស្ពានអ្នកលឿង ត្រើយខាងកើតចុះពីគល់ស្ពានមកបន្តិច សូមបងប្អូនប្រុងប្រយត្ន័ផង។