"ហត់នឿយ" MV ថ្មីរបស់ សុវត្ថិ មុនីនាគ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ...(មានវីដេអូ)
-

តារាចំរៀងពន្លកថ្មី លោក សុវត្ថិ មុនីនាគ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ មិត្តៗយុវវ័យ ទៅលើទឹកដម ក៏ដូចជាភាពស្រស់សង្ហាររបស់លោក។ ទេពកោសល្យ និងសមត្ថភាព ពិតជាចម្រុញឲ្យតារាវ័យក្មេងរូបនេះ កាន់តែមានភាពល្បីល្បាញ ក្នុងស្រទាប់មិត្តៗយុវវ័យ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ​ តារាប្រុសសង្ហាររូបនេះ ទើបតែចេញ MV ថ្មីនៅក្នុងបទចំរៀងមួយបទមានចំណងជើងថា​"ហត់នឿយ"។ ទាំងការសម្តែង ទាំងមនោសញ្ចេតនា ពិតជាចាក់ដោតយ៉ាងខ្លាំង ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានធ្វើការស៊ែរចែករំលែកតៗគ្នា។ យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើន បានលើកសរសើរ ពីអាយដលរបស់ខ្លួនមិនដាច់ពីមាត់ថា "ពូកែទាំងរាំ​ ពូកែទាំងសម្តែង ពិសេសគឺច្រៀងក៏ពិរោះទៀត"។

មានវីដេអូ៖ ប្រភព៖ Sovath Monineak