ចប់ហើយ!!! សម្តេចតេជោ ស្នើឲ្យនាយ ឆ្អឹង កោរសក់ក្បាលចេញ ព្រោះតែ…..!(មានវីដេអូ)
-

ភ្នំពេញៈ រំពេចពីតារាកំប្លែងនាយ ឆ្អឹង រំលេចក្តីស្រលាញ់លើគណបក្សប្រជាជនកម្ពុជា ដោយបានកាត់សក់ចេញរាងអក្សរ «CPP ២០» នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកលុបពាក្យនោះចេញ ព្រោះបើតាមច្បាប់បោះឆ្នោតគេមិនអនុញ្ញាតឲ្យជនណាដែលមានសញ្ញាសម្គាល់ចូលក្នុងការិយាល័យបោះឆ្នោតទេ សូម្បីតែពាក់មួក ឬពាក់អាវដែលមានស្លាកសញ្ញាសម្គាល់បក្សណាក៏ដោយ ម្ល៉ោះហើយចង់មិនចង់ក៏ត្រូវតែកោរចេញ ដើម្បីចូលទៅបោះឆ្នោត។

ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦​ ឆ្នាំ២០១៨ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ​ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា «ខ្ញុំអរគុណនាយ ឆ្អឹង ដែលស្រលាញ់ និងគាំទ្របក្សប្រជាជនកម្ពុជា តែសូមឲ្យកោចេញទៅ ព្រោះ គជប មិនអនុញ្ញាតិឲ្យចូលបោះឆ្នោតទេ»។