ប្លែកមែនទែន!!! ឆ្លុះមើលផ្ទៃពោះ៣ដង ពេទ្យថាអត់អី ពេលសម្រាលកូនចេញមក ស្រាប់តែជួបរឿងបែបនេះ.....(មានវីដេអូ)
-

រឿងរ៉ាវហួសពីការស្មានមួយបានកើតឡើងនៅទីក្រុង Batam មានចំងាយប្រហែល ៣២គីឡូម៉ែត្រ ពីឆ្នេរសមុទ្រសិង្ហបុរីនៃ ប្រទេសឥណ្ឌូនេស៊ី ដោយទារកម្នាក់មានខ្លួនមួយតែក្បាលពីរ ដោយសារតែទារកម្នាក់នេះលូតលាស់មិនបានល្អនៅក្នុងគភ៌ម្ដាយរបស់គេ។ ទារកម្នាក់នេះមានឈ្មោះ Gilang Andika មានអាយុ ២ខែប៉ុណ្ណោះ។ទារកម្នាក់នេះកើតមកហើយមានជម្ងឺប្រចាំកាយជាប់ខ្លួន មានលក្ខណៈខុសប្រក្រតីពីក្មេងដ៏ទៃ ដោយនៅក្នងខួរក្បាលរបស់គេមានសារធាតុរាវម្យ៉ាង ដែលធ្វើអោយប៉ះពាល់ទៅដល់ខួរក្បាលធ្ងន់ធ្ងរ។

ទោះបីជា Gilang Andika កើតមកមានមានខ្លួនមួយ ដៃពីរ ជើងពីរក៏ដោយ បើតាមផ្នែកវិទ្យាសាស្រ្ដគេនៅតែគិតថាក្មេងម្នាក់នេះ ជាកូនភ្លោះដែលកើតមកជាប់គ្នា។ ហើយវាពិតជាកម្រមានណាស់ ២៥០.០០០ នៃការសម្រាលកូន ប្រហែលមានតែកូនភ្លោះម្នាក់នឹងទេ ដែលចំលែកបែបនេះ។ នៅលើក្បាល ផ្ទៃមុខ របស់ Gilang Andika គេគឺជាកូនភ្លោះ ដែលមិនអាចលូតលាស់បានល្អនៅក្នុង គភ៌ម្ដាយរបស់គេ។ កំឡុងពេលបង្កកំណើតកូនភ្លោះម្នាក់នេះមិនអាចញ៉ែកចេញពីគ្នាបាន ទើបពេលមានផ្ទៃពោះក្លាយជាបែបនេះ។
លោក Mustafa និងអ្នកស្រី Ernilasari ដែលត្រូវជាឪពុកនិងម្ដាយរបស់ក្មេងដ៏កំសត់នេះ មានបំណង់ចង់សង្រ្គោះពីជីវិតកូនរបស់គាត់ ដោយការវះកាត់បំបែកក្បាលចេញពីគ្នា។ តែគ្រូពេទ្យក្នុងស្រុកបាននិយាយថា ពួកគេមិនអាចវះគាត់ក្មេងម្នាក់នេះបានទេ។ ដោយសារក្មេងម្នាក់នេះមាន អាការៈលំបាកខ្លាំង ណាមួយគេមិនអាចប៉ៅដោះម្ដាយរបស់គេបាននោះទេ ទាល់តែប្រើបំពង់ទុយោជាជំនួយ។ លោកពេទ្យបានបន្ថែមថា ក្មេងម្នាក់នេះប្រហែលរស់មិនបានយូរទេ។ ទារកម្នាក់នេះបានកើតជម្ងឺម្យ៉ាងហៅថា hydrocephalus ដែលជម្ងឺនេះបានបង្កើតសារធាតុរាវម្យ៉ាង នៅក្នុងខួរក្បាលរបស់ក្មេងម្នាក់នេះ។
អ្នកស្រី Ernilasariបាននិយាយថា ពេលកូនគាត់ចាប់កំណើតដំបូង គាត់បានទៅឆ្លុះអេកូចំនួន៣ដងឯណោះ។ តែគ្រូពេទ្យនិយាយថា កូនរបស់គាត់ មានរូបរាងធម្មតាតែប៉ុណ្ណោះ គ្រាន់តែក្បាលរាងធំខុសពីធម្មតា ហើយក្បាលរបស់ទារកមិនបង្វិលនោះទេ ដូច្នេះពេលសម្រាលត្រូវតែធ្វើការវះកាត់។ អ្នកស្រីបន្ទរថា គាត់មិនដឹងនោះទេ ថាកូនរបស់គាត់មានជម្ងឺធ្ងន់ធ្ងរបែបនេះ ក្រោយពេលសម្រាលហើយ។ ឥលូវនេះគាត់គ្មានលុយដើម្បីសង្រ្គោះជីវិតកូនរបស់គាត់នោះទេ។
លោកគ្រូពេទ្យ Nenden Ismawati ដែលជាអ្នកមើលថែរក្សាក្មេងប្រុសដ៏កំសត់ម្នាក់នេះ នៅមន្ទីរពេទ្យ Awal Bros ក្នុងទីក្រុង Batam បាននិយាយថាគ្រូពេទ្យ មិនអាចធ្វើការវះកាត់ក្មេងប្រុសម្នាក់នេះបានទេ។ លោកគ្រូពេទ្យម្នាក់នេះបាននិយាយប្រាប់សារពត៌មាន Kompas News ថា “ពិតណាស់យើងបានស្នើឱ្យមានការវះកាត់ ជាមួយមន្ទីរពេទ្យមួយក្នុង ទីក្រុងហ្សាកាតា ដែលមានសម្ភារៈល្អជាងមន្ទីរពេទ្យ Awal Bros ប៉ុន្តែវាមិនមែនមានន័យថាវាអាចដំណើរការបានភ្លាមៗទេ ព្រោះវេជ្ជបណ្ឌិតនៅ ហ្សាកាតា នៅតែត្រូវការពិភាក្សាគ្នាដដែល”។ យើងនឹងរង់ចាំមើលថាតើគ្រូពេទ្យអាចជួយសង្រ្គោះជីវិតក្មេងម្នាក់នេះបានឫក៏អត់? https://www.youtube.com/watch?v=13P2oN9MvWE ប្រភពៈ cambroau