លោក ឆន​ សុវណ្ណារាជ មិនដែលភ្លេចមនុស្សសំខាន់ម្តងណា...(មានវីដេអូ)
-

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់​ មិត្តៗយុវវ័យ។ តារាប្រុសរូបនេះ បង្ហាញពីការឈឺចាប់នៅពេលដែលមនុស្សជាទីស្រលាញ់ចាកចេញឆ្ងាយ ហើយពេលនេះ លោកស្រែកហៅឲ្យនាង ត្រលប់វិលមកវិញ។ នៅក្នុងបទចម្រៀងថ្មីរបស់រូបសង្ហារ លោក ឆន សុវណ្ណារាជ ថ្លែងពីការឈឺចាប់យ៉ាងខ្លាំង ហើយមិនដឹងថាត្រូវធ្វើចិត្តរបៀបណាដើម្បីបំភ្លេចគេបាន។ បុរសសង្ហារូបនេះ បានប្រាប់ពីការឈឺចាប់មួយនេះ នៅក្នុងបទចម្រៀងមួយបទ មានចំណងជើងថា "មិនដែលភ្លេចអូនឡើយ"។ បើយោងតាមគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់ទាំងក្តីឈឺចាប់ថា "វិលវិញបានទេ? មនុស្សអូនធ្លាប់ស្នេហ៍នៅតែរង់ចាំថ្លៃ មិនដែលបំភ្លេចអូនម្ដងសោះឡើយ ព្រោះអំពើល្អថ្លៃអ្វីៗជាប់ក្នុងបេះដូង #បទចម្រៀងថ្មីរបស់ខ្ញុំសំរាប់បំពេអារម្មណ៍បងប្អូនទាំងអស់គ្នា អរគុណបាទ"។ យ៉ាងណាមិញ បន្ទាប់ពីរូបលោកបង្ហោះវីដេអូភ្លាម ក៏មានអ្នកគាំទ្រ និងស៊ែរជាច្រើនផងដែរ។

មានវីដេអូ៖ ប្រភព៖ Chhorn Sovannareach