សង្ឃឹមថាបងប្អូនជួយចែកចាយបន្តដើម្បីបានដល់អ្នកជំងឺទាចទឹកបានដឹងផង !
ណារ៉ា
-

សូមបងប្អូនមកស្វែងយល់ពីជំងឺទាចទឹកជាមុនសិន។ ១. ជំងឺទាចទឹកជាអ្វី? វត្ដមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមានឈាម នោះគេឱ្យឈ្មោះថាទាចទឹក។ ជំងឺទាចទឹក គឺជាជំងឺមួយប្រភេទ ដែលមិនមែនជាជំងឺតំណពូជ ហើយវាអាចកើតមានលើមនុស្សគ្រប់វ័យ ដែលបណ្ដាលមកពីបណ្ដាជំងឺផ្សេងៗ។ ម្យ៉ាងវិញទៀត ជំងឺ មួយប្រភេទនេះ វាមិនមែនកើតមានក្នុងរយៈពេលត្រឹមមួយថ្ងៃ ឬមួយខែនោះទេ មេរោគអាចសម្ងំនៅក្នុងខ្លួនមនុស្សចាប់ ពី៥-១០ឆ្នាំ ទើបស្ដែងចេញជារោគសញ្ញា។ វាអាចធ្វើឱ្យអ្នកជំងឺប៉ោងពោះធំ ដែលមើលទៅហាក់បីដូចជាអ្នកមានផ្ទៃពោះ ឬមនុស្សដែលមាន ក្បាលពោះធំដូច្នោះដែរ។

២. រោគសញ្ញាជំងឺទាចទឹក ចំពោះរោគសញ្ញាជំងឺទាចទឹក គឺវាអាស្រ័យទៅលើមូលហេតុរបស់ជំងឺនីមួយៗដែលបង្កឡើង។ ប៉ុន្ដែគេអាចសន្និដ្ឋានថា មានកើតជំងឺទាចទឹកបានដោយសារគេសង្កេតទៅលើសភាពរបស់អ្នកជំងឺ និងរោគសញ្ញាមួយចំនួនដែលបង្ហាញឡើង។ -ដំណាក់កាលដំបូង ៖ ដំបូងឡើយអ្នកជំងឺអាចមានអាការដូចជាហើមដៃ ឬហើមជើង រាងកាយស្លេកស្លាំង លឿងភ្នែក (បណ្ដាលពីជំងឺថ្លើម) តឹងពោះ ឧស្សាហ៍ហត់ និងថប់ដង្ហើម។ ម្យ៉ាងទៀតគេអាចដឹងដោយសារធ្វើការពិនិត្យដោយឱ្យអ្នកជំងឺដេក ផ្អៀង រួចសង្កេតមើលទៅលើពោះ និងយកដៃស្ទាបបង្អូសលើពោះ ឬគោះស្ដាប់សម្លេងទឹកនៅក្នុងពោះ។ លើសពីនេះដើម្បីឱ្យបានដឹង ច្បាស់ គេអាចប្រើវិធីសាស្ដ្របែបទំនើប ដោយការឆ្លុះអេកូសាស្ដ្រ ធ្វើការថតវិទ្យុសាស្ដ្រ ឬស្កែន។
-ដំណាក់កាលធ្ងន់ធ្ងរ ៖ ឈានចូលដល់ដំណាក់កាលនេះ អ្នកជំងឺចាប់ធ្វើទុក្ខពិបាកនៅក្នុងខ្លួនជាខ្លាំង។ រោគសញ្ញាមួយចំនួន ត្រូវបានចេញយ៉ាងច្បាស់។ ពោះរបស់អ្នកជំងឺចាប់ផ្ដើមធំ តឹង និងមានសភាពភ្លឺរលោង។ ផ្ចិតប៉ោងឡើងធំខុសពីធម្មតា។
៣. មូលហេតុបង្កជំងឺទាចទឹក ជំងឺទាចទឹកមិនមែនកើតមានដោយឯកឯងនោះទេ។ វាកើតឡើងដោយសារជំងឺដទៃទៀតមួយចំនួន បណ្ដាលមកពី ៖ – ជំងឺក្រិន និងរលាកថ្លើម – ជំងឺដុំនៅក្នុងថ្លើម (មហារីកថ្លើម)
-ជំងឺនៅក្នុងដុំក្រពះ(មហារីកក្រពះ) -ជំងឺដុំនៅក្នុងពោះវៀនធំ(មហារីកពោះវៀន) -ជំងឺដុំនៅក្នុងស្រោមខ្លាញ់ពោះវៀន

-ជំងឺដុំនៅក្នុងដៃស្បូន -ជំងឺដុំនៅក្នុងលំពែង និងបណ្ដាលមកពីជំងឺរបេងពោះវៀន។
ទោះបីជាជំងឺទាចទឹកជាជំងឺដែលកើតឡើងដោយសារការបង្កពីជំងឺដទៃទៀតយ៉ាងណាក៏ដោយ ប៉ុន្ដែភាគច្រើនគេសង្កេតឃើញថា វាច្រើនឡើងចំពោះមនុស្សដែលចូលចិត្ដយកស្រាធ្វើជាមិត្ដ។ ការទទួលទានស្រាច្រើនលើសកម្រិត អាចបណ្ដាលឱ្យកើត ជំងឺក្រិនថ្លើមបាន។ ព្រោះការទទួលទានស្រាអាចបណ្ដាលឱ្យថ្លើមរលាករ៉ាំរ៉ៃ ធ្វើឱ្យការចរាចរឈាមទៅបម្រុងថ្លើមមិនស្រួល បណ្ដាល ឱ្យថ្លើមបាត់បង់នូវសមត្ថភាពធ្វើការ ដែលជាហេតុបង្កឱ្យកើតមានជំងឺក្រិនថ្លើម។ ដោយឡែកចំពោះស្ដ្រីមួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសស្ដ្រីនៅតាមទីជនបទ បន្ទាប់ពីសម្រាលកូន ពួកគាត់ទទួលទានស្រារហូតដល់ ៣០ទៅ៤០លីត្រសម្រាប់កូនមួយនាក់។ គាត់ទទួលទានស្រាច្រើនលើសចំណុះទៅហើយ ចុះទម្រាំគាត់សម្រាលកូនរហូតដល់ទៅ ៥-៧នាក់ តើគាត់ត្រូវទទួលទានស្រាអស់ប៉ុន្មាន? នេះគឺជាការប្រឈមមុខទៅនឹងការកើតជំងឺក្រិនថ្លើម ដែលជាប្រភពនៃជំងឺទាចទឹក។
តោះមកស្វែងយល់ពីឱសថធម្មជាតិព្យាបាលទាចទឹក ដូចខាងក្រោម៖ ឈ្មោះរុក្ខជាតិ៖ ដង្ហិតឈ្នាង ដង្ហិតខ្មោច
ព្យាបាល៖ ទាចទឹក
ផ្នែកប្រើប្រាស់៖ គ្រាប់ វិធីធ្វើ និងប្រើប្រាស់៖ -យកគ្រាប់ហាលឱ្យស្ងួត
-យកទៅលីងឆុងទឹកផឹក -ប្រើ 1 – 3 គ្រាប់ ក្នុងមួយថ្ងៃ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត