ផ្ទុះសំណើច! នាយ ពែកមី បានធ្វើត្រាប់សម្តែងតាម​ ជំលោះប្រធានកាស៊ីណូ និងបុគ្គលិក នាយ ពែកមី ធ្វើជាមេ ជេរកូនចៅពេញៗមាត់ ជាមួយ និងនាយគ្រឿន (មានវីដេអូ)
សីហា
-

ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះ នាយពាក់មី បានសាងប្រជាប្រិយភាព ខ្លាំងឡើងជាលំដាប់ ជាមួយភាពជោគជ័យលើអាជីពសិល្បៈ។ សំរាប់សប្តាហ៍នេះ ក្រុមកំប្លែង នាយពាក់មី ពិតជាអស់សំណើច ជាមួយនឹងរឿង "ក្តៅ នឹងត្រជាក់" រឿងនេះ ដែលដកស្រង់ និងធ្វើត្រាប់តាមកំពូលមេជេរ ដែលជេរកូនចៅ ផ្ទុះសំណើចសឹងគ្រប់ផ្ទះ។

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពនឹងវីឌីអូដូចខាងក្រោមនេះ៖
អត្ថបទទាក់ទិននឹង៖ ទំនាស់រវាងប្រធានកាស៊ីណូនិងបុគ្គលិកត្រូវបានបញ្ចប់ ហើយបុគ្គលិកពីរនាក់ម្ដាយកូន ត្រូវបាន.....(មានវីដេអូ) ទាក់ទិននិងរឿងហេតុជំលោះរវាង ប្រធានកាស៊ីណូ​ Queenco និងបុគ្គលិក កាលពីម្សិលមិញនេះ បានធ្វើអោយមហាជនជាច្រើនហាក់មិនពេញចិត្តនិងទង្វើ ដែលប្រធានរូបនោះធ្វើមកលើបុគ្គលិក ដោយពាក្យប្រមាថជេដល់បុគ្គលិករបស់ខ្លួនសុទ្ធតែ "អាចុយម្រាយ" ។
មិនបានប៉ុន្មានម៉ោងផងស្រាប់តែ ប្រធានកាស៊ីណូ រូបនោះបានដាក់ពាក្យបណ្ដឹងទៅសម្មតកិច្ច ដើម្បីតាមចាប់បុគ្គលិករបស់ខ្លួនដែលបានបង្ហោះ វីដេអូឃ្លឹប មួយដែលធ្វើអោយប៉ះពាល់ដល់កត្តិយស និងអោយចេញមុខមកសុំទោស ។
រហូតមកដល់ព្រឹកថ្ងៃទី​២​ ខែ​មិថុនា​ ឆ្នាំ​២០១៨​នេះ ​លោក​ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាអោយ​ស្នងការរងទទួលបន្ទុក​ព្រហ្មទណ្ឌកោះហៅ​ប្រធានគណនី​ ឈ្មោះ​ ខេន​ ដារិន​ និង​ បុគ្គលិក ​ចេញមុខមកដោះស្រាយគ្នា​នៅស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ។​
លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បានអោយដឹងទៀតថា​ ករណី​នេះត្រូវតែអោយលោក​ ខេន​ ដារិន​ ប្រធាន​កាស៊ីណូ​ Queenco ធ្វើការសុំទោសម្ដាយរបស់យុវជនម្នាក់ដែលជាបុគ្គលិកនៅកាស៊ីណូ​ ។​ ចំណែកយុវជនជាបុគ្គលិកដែលធ្វើការខុសឆ្គងនៅក្នុងក្រុមហ៊ុន​ ឬ​ មានកំហុសឆ្គងចំពោះលោក​ ខេន​ ដារិន​ ត្រូវសុំទោសលោក​ ខេន​ ដារិន​ វិញដែរ​ ។​
នៅវេលាម៉ោង១៣:៣០នាទី​ បន្ទាប់ពីលោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បានបញ្ជាអោយស្នងការរងទទួលការងារព្រហ្មទណ្ឌ​ ស្រាវជ្រាវអញ្ជើញប្រធានរដ្ឋបាល​ និងបុគ្គលិក​ មកធ្វើការផ្សះផ្សារ​ និងអប់រំណែនាំ​ អោយយល់ពីកំហុសរបស់ខ្លួនទាំងពីរនាក់​ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើខុសឆ្គងរបស់ខ្លួន​ ។ "បញ្ជាក់" បុគ្គលិកពីរនាក់ម្ដាយកូន ត្រូវបានប្រធានកាស៊ីណូ អោយមកធ្វើដូចធម្មតាវិញ មិនមានបញ្ហាអ្វីទាំងអស់ ។
ប្រភពៈ ណុត