សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ប្រើប្រាស់សារធាតុញៀនខុសច្បាប់

0
400

ភ្នំពេញ៖ កាលពីវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពីបទករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចតាមផ្លូវ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ទី១. ឈ្មោះ យ៉ាន់ រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២. ឈ្មោះ លុច ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ និងទី៣. ឈ្មោះ ម៉ាន់ រ៉ានី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មានស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ​។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីអនុវត្តបន្តចាត់ការទៅតាមនិតិវិធីច្បាប់៕