កម្មករ-កម្មការិនី​រោងចក្រ​ហ្គា​វ័​ន្ត ប្រហែល២០០នាក់បាននាំគ្នា​អង្គុយ​ធ្វើ​កូដកម្ម​បិទផ្លូវ​លេខ២១

0
267

កណ្តាល៖ កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅលើ​ផ្លូវ​លេខ២១បេ​ភូមិ​ដី​ថ្មី១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល  កម្មករ-កម្មការិនី​រោងចក្រ​ហ្គា​វ័​ន្ត ប្រហែល២០០នាក់បាននាំគ្នា​អង្គុយ​ធ្វើ​កូដកម្ម​បិទផ្លូវ​លេខ២១ ទាមទារ​ឲ្យ​ភាគី រោងចក្រ បើក​លុយ​គ្រប់​ចំនួន ជូន​ពួកគាត់។

ប្រភពពីតំណាងកម្មការិនី​ម្នាក់​ឈ្មោះ ស្រីមុំ រ បាន​និយាយរៀបរាប់អោយដឹងថា ការដែល​នាំគ្នា មក​អង្គុយ បិទផ្លូវ​បែបនេះ ដោយសារ​ម្ចាស់​រោងចក្រ មិន​គោរព​ច្បាប់ ដោយ​ប៉ុន្មាន​ថ្ងៃមុន ​ថៅកែ រោងចក្រ​បានស​ន្យា​មិន​កាត់លុយ​នោះទេ ប៉ុន្តែ​ស្រាប់តែពេល​បើក​លុយ​ឲ្យ​ពួកគាត់ បែរជាកាត់លុយ​ថ្ងៃ​ធ្វើ​កូដកម្ម ថែមទាំង​កាត់លុយ​ព្រីម និង​លុយ​ថ្ងៃ​ផងដែរ គឺ​លុយ​បាយ ដោយ កាត់ម្នាក់ៗសរុប​ប្រហែលជា៦០ទៅ៧០ដុល្លារ​ឯណោះ អីចឹងហើយទើបពួកគាត់មិនសុខចិត្តសម្រេចនាំគ្នាធ្វើកូដកម្មបិទផ្លូវតែម្ដងទៅ ៕