សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់​ ពួនសំងំប្រើប្រាស់សារធាតុញៀនខុសច្បាប់

0
321

កំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រៃបាក់ បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំង​ គ្រឿងញៀនខេត្ត បានឃាត់ខ្លួនមុខសញ្ញា រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន០៣នាក់ និងថ្នាំ០៧កញ្ចប់ នៅថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២និង០០នាទី ស្ថិតក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទី១.​ឈ្មោះ បៀ សារ៉ែន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទី២. ឈ្មោះ ទាវ ចាន់វីរះ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទី៣. ឈ្មោះ ភាណ សុភមាលា ស្រី អាយុ២៥ឆ្នាំ នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រួមនិងវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់,​ម៉ូតូ ចំនួន០២ គ្រឿង, ឧបករណ៍សម្រាប់ជក់ថ្នាំ និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋានរង់ចាំការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕