មិនគួរឲ្យជឿ…ពីធាត់ក្លាយជានារីមុខ វី (V) ស្រស់ស្អាតមួយរំពេចដោយសារ…

0
520

បច្ចុប្បន្នការវះកាត់កែសម្ផស្សពិតជាប្រែក្លាយមនុស្សម្នាក់ដែលមានមនុស្សភាគច្រើនរើសអើង មិនចង់នៅជិត ដោយសារតែមុខមាត់អាក្រក់មិនគួរអោយស្រលាញ់អោយក្លាយជាមនុស្សថ្មីដែលគ្រប់គ្នាប៉ងប្រាថ្នានៅក្បែរ ។ មិនថាតែតារាសម្ដែង តារាចម្រៀងប៉ុណ្ណោះទេ សូម្បីតែមនុស្សសាមញ្ញក៏ចង់បានភាពស្រស់ស្អាតដែរដើម្បីបង្កើនភាពជឿជាក់ និងបង្ហាញពីទំនុកចិត្តទៅកាន់មនុស្សជុំវិញខ្លួន ។ មានមនុស្សចំនួនក្រោយពីធ្វើការវះកាត់កែសម្ផស្សហើយធ្វើអោយអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយលទ្ធផលល្អចំណាំមុខសឹងតែពុំបាន ។ ប៉ុន្ដែផ្ទុយទៅវិញការវះកាត់កែសម្ផស្សក៏ផ្ដល់ផលប៉ះពាល់ខ្លាំងណាស់ដែរប្រសិនបើអ្នកជ្រើសរើសពេទ្យមិនបានត្រឹមត្រូវ ឬគ្មានជំនាញនោះទេ ។

ជាក់ស្ដែង ស្ត្រីម្នាក់មានមុខមាត់ធំ មានសាច់និងខ្លាញ់ច្រើន បានសម្រេចចិត្តមកវះកាត់កែមុខធំ ទៅជាមុខទម្រង់អក្សរ V ដែលកំពុងពេញនិយមខ្លាំងក្នុងប្រទេសកូរ៉េ។ នៅទីបំផុត ក្រោយពីឆ្លងកាត់ការវះកាត់យកមុខប្រថុយក្រោមកាំបិត ជាលទ្ធផល គឺនារីស្រស់ស្អាតម្នាក់នេះពិតជាផ្លាស់ប្តូរទៅជានារីម្នាក់ដែលមានមុខគួរឲ្យស្រលាញ់ ស៊ីចសី និងទាក់ទាញបំផុត។ រូបរបស់នារីម្នាក់នេះត្រូវបានគេចែកចាយបន្តគ្នានៅក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាម និងក្លាយទៅជាប្រធានបទដ៏ក្តៅកកុកផងដែរ៕