លេបទឹកមាត់​ក្អឹ​ក​ៗ ពេលឃើញ​នាង​ងូតទឹក​ចងពុង​ទំនង ចូល​ទៅ​ចាប់​ក្រញី​ដល់​ក្នុង​បន្ទប់ទឹក ខំតែកូនយំ ខំអី...
-

​ខេត្តកណ្តាល ៖ កាលពីថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​ព្រឹក ស្ថិត​នៅ​ចំណុច​សហគមន៍​ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល បុរស​ម្នាក់​បាន​ទៅ​ផឹក​ស៊ី​នៅ​ក្រោមផ្ទះ​ ពេលផឹកស្រវឹងស្រាប់តែតណ្ហាឡើងដល់កហើយ ឃើញជនរងគ្រោះចងពុងងូតទឹករាងទំនង ចូលទៅ​អោប​ថើប​បម្រុង​រំលោភ​តែ​ដោយ​កូន​ស្ត្រី​រង​គ្រោះ​ឃើញ​ទាន់​ស្រែក​ឆោឡោ​​ ទើបធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរ រត់គេចខ្លួនតែម្តង។

នារីរងគ្រោះមានឈ្មោះថា ស​.​ណ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ស៊ី​ឈ្នួល​បោក​ខោអាវ​អោយ​គេ មាន​ទីលំនៅ​ស្រុក​ពញាឮ ខេត្តកណ្តាល រី​ឯ​ជនសង្ស័យ​ឈ្មោះ ភាព សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ផ្សារ​ដែក​លើ ឃុំ​ផ្សារ​ដែក ស្រុក ពញាឮ ខេត្តកណ្តាល ។​ នៅមុនពេលកើតហេតុ ជនសង្ស័យអង្គុយផឹកស្រាថ្នាំនៅក្រោមផ្ទះជនរងគ្រោះ ពេលផឹកអស់ហើយ ជនសង្ស័យក៏បានដើរទៅមុខទៅក្រោយ ខណៈពេលនោះ ជនរងគ្រោះកំពុងតែចងពង់សា​រ៉ុ​ង​នៅ​ក្នុង​បន្ទប់​ទឹកតែ​ម្នាក់ឯង ក៏ដើរចូលក្នុងបន្ទប់ទឹក ធ្វើសកម្មភាព សំណាងល្អហើយដែលកូនប្រុសអាយុ៣ឆ្នាំស្រែកយំ ហើយជនសង្ស័យក៏​លែង​ជន​រង​គ្រោះ​រួច​ដើរ​ចេញ​មក​ក្រៅ​ផ្ទះ​មក។ ​លុះដល់​ព្រឹក​ឡើង ​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត ជនសង្ស័យតែម្តង។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាមសមត្ថកិច្ចក៏ចុះឃាត់ខ្លួនជនសង្ស័យ​ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ ដោយៈ ភារ៉ា