មានអាជីព ជាគ្រូល្អពេក បន្ថែមអាជីពជាចោរមួយទៀត ទើបឆាប់មាន...
-

បាត់ដំបង ៖ កាលពី​វេលា​ម៉ោង​០៦ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែកញ្ញា ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រាវ​ជ្រាវ​​ឃាត់ខ្លួន​បាន ពាក់ព័ន្ធ​ក្នុង​ករណី​គាស់​ប​ង្អូ​ច​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មន្ត្រី​អគ្គិសនី​ម្នាក់ ​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​។

ជនសង្ស័យ​ទាំង២​នាក់​ ម្នាក់​ឈ្មោះ​តាំ ប៊ុ​ន​យិ​ន ​អាយុ​៤៣​ឆ្នាំ ​ជា​គ្រួ​បង្រៀន និង​ម្នាក់​ទៀត​ឈ្មោះ​ហែម ផានិត ​​អាយុ​២៧​ឆ្នាំ ​​ជា​កម្មករ ​ពួក​គេ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ ។
​ជន​រង​គ្រោះ​ឈ្មោះ​ដុះ គឹ​ម​អាង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​ជា​បុគ្គលិក​អគ្គិស​​នី រស់នៅ​ភូមិ-សង្កាត់កើត​ហេ​តុ​ខាងលើ​ ។ បើ​តាម​ការ​បំភ្លឺ​ជាបឋម​របស់​ម្ចាស់ផ្ទះថា ចោរ​បាន​គាស់​ប​ង្អូ​ច​ចូល​លួច​យក​លុយ​អស់​ជិត​១​លាន​រៀល និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ​។ ជន​ទាំង​២​នាក់​ បាន​និយាយ​​ពី​សកម្មភាព​ដែល​ពួក​ខ្លួន ​បាន​ប្រព្រឹត្ត​ដូច្នេះ​ថា ពួក​ខ្លួន​បាន​យក​មែក​ក្រ​ខុ​ម​ចងខ្សែ​ធ្វើ​ជា​ទំ​ពក់ ​សម្រាប់​ថ្ពក់​ក​ន្លឹះ​ប​ង្អួច រួច​លូន​ចូល​ទៅ​ខាងក្នុង​ផ្ទះ ដើម្បី​លួច​យក​លុយ​និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត នៅ​ពេល​មិនឃើញ​ម្ចាស់​មិន​នៅផ្ទះ​។ ​បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនទៅចាត់ការតាមនីតិវិធី៕ ដោយៈ​ ភារ៉ា