ត្រៀមអាវភ្លៀងឲ្យហើយទៅ...ក្រសួងធនធានទឹក និងឧតុនិយម នឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១៩​ ដល់២៦..
-

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបបន្តអូសកាត់លើអាងទន្លេមេគង្គ និងបន្តមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ដែលលក្ខណៈបែបនេះអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមក្នុងក្របខ័ណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ហើយចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសនៅតំបន់ទំនាបកណ្តាល និងតំបន់ជួរភ្នំ អាចនឹងមានភ្លៀងធ្លាក់ច្រើន និងអាចបង្កជាជំនន់ទឹកភ្លៀង ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ន៕