ចិនៗៗៗ...បើកឡាន បុកម៉ូតូរបួសធ្ងន់៣នាក់ឪកូន ហើយបើករត់ ពេលគេចចាប់បាន ក្រាបសំពះសូមទោស...
-

ភ្នំពេញ៖ កាលពីវេលាម៉ោ​​​​​​​​ងជិត១០​​​​​​​​​យប់ ថ្ងៃទី១​​​​​​​​​៨ ខែក​​​​​​​​​ញ្ញា ឆ្នាំ២​​​​​​​​​​​​​​​​​​​​០១៨ នៅតាមផ្លូវសហព័ន្ធ​រុស្សី ខាងមុខ​​​​​​​​​ទីស្តីការ​​​​​​​​​​គណៈរដ្ឋ​​​​​​​​មន្ត្រី សង្កា​​​​​​​​​​ត់ស្រះច​​​​​​​​ក​ ខណ្ឌដូ​​​​នពេញ ជនជាតិចិនបើករ​ថយន្តស៊េរីទំ​​​​​​​​​នើប ទៅបុក​​​​​​​​​​ម៉ូតូមួ​​​​​​​​​​​​យ​​​​​​​​​​​​​​​​​​គ្រឿង ដែល​​​​​​​​​បើកឌុបគ្នា​​​​​​​​​​៣នាក់ ​​​​​​​​​ឪពុក ម្ដា​​​​​​​​​​យ​​​​​​​​​​​​​​​​​​​​​​​​ និងកូន បណ្ដា​​​​​​​​​លឲ្យ​កូន​​​​​​​​រងរបួសធ្ង​​​​​​​​​ន់ នៅមុខទីស្ដី​​​​​​​​​ការគណៈរដ្ឋ​​​​​​​​​​​​​​​​​មន្ត្រី ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេ​​​​​​​​​លកើតហេ​​​​​​​​​តុគេឃើ​​​​​​​​​​ញរថ​​​​​​​​​យន្តស៊េ​​​​​​​​​​​​រីទំនើ​​​​​​​​​​​​​​​​​​បមួយគ្រឿង ម៉ាក Alphard ពណ៌ខ្មៅ​ ពាក់ស្លា​​​​​​​​​កលេខ ភ្នំពេញ 2A​​​​​​​​​D-8668 បើ​​​​​​​​​​កបរដោយ​​​​​​​​​​​​​​​​​ជនជាតិចិន ​​​​​​​​​​ធ្វើដំណើរ​​​​​​​​​​​​​​​​​​​​​​​​​តាមផ្លូវសហព័ន្ធ​រុស្សី ក្នុងទិសដៅ​​​​​​​​​​ពីកើតទៅលិ​​​​​​​​ច ខណៈមក​​​​​​​​​ដល់ចំណុច​​​​​​​​​កើតហេតុ បានជ្រុលទៅបុកម៉ូ​តូមួយ​​​​​​​​​​​​​​​គ្រឿងម៉ាក Honda Dream ​​​​​​​​​​ពណ៌ខ្មៅ​ ​​​​​​​​​ពាក់ស្លាកលេ​​​​​​​​​ខ ភ្នំពេញ ​1DC-​​​​​​​​​​​​​​​​​​​​0883 ដែលបើក​​​​​​​​​​ឌុបគ្នា​​​​​​​​​​ ៣នាក់​​​​​​​​​​​​​​​​​​​​​​​ឪពុក ​​​​​​​​​​​ម្ដាយ និ​​​​​​​​​​​​​​​​​​​​​​​ងកូន បណ្ដាល​​​​​​​​​​​ឲ្យកូនបែ​​​​​​​​​កក្បាល របួ​​​​​​​​​សធ្ងន់ ត្រូវ​​​​​​​​​បានបញ្ជូន​​​​​​​​​តាមម៉ូតូស​​​​​​​​​ណ្តោងរ៉ឺ​​​​​​​​​ទៅសង្គ្រោះ​​​​​​​​​​បន្ទាន់​​​​​​​​​នៅម​​​​​​ន្ទីរពេទ្យ ។
ដោយគ្មានការទទួលខុសត្រូវ ជនបង្កព្យាយាមបើករត់ តែត្រូវប្រជាពលរដ្ឋដេញស្ទាក់ឃា​​​​​​​​​​ត់បាន ពេលទៅដល់ផ្លូវប​​​​​​​​​ត់ទៅវត្តនា​​​​​​​​​​គវ័ន្ត។
បន្ទាប់ពីកើតហេ​​​​​​​​​តុសមត្ថកិ​​​​​​​​​​​​​​​​ច្ចក៏បានឲ្យភាគីទាំងសងខាង សម្រប​​​​​​​​​​​​​​​​​​​​​សម្រួលគ្នាសិន បើសិនជាមិ​​​​​​​​​នត្រូវគ្នាទេ ​​​​​​​​​​សមត្ថកិច្ចនឹងរា​​​​​​​​​​យ​​​​​​​​​​​​​ការណ៍បន្តទៅសមត្ថកិច្ចជំនាញផ្នែ​កចរាច​​រ​ ឲ្យមក​​​​​​​​​យករថ​​​​​​​​​​​​​​​​​​​​​យន្ត និងម៉ូតូទៅរ​​​​​​​​​​ក្សាទុករង់​​​​​​​​​ចាំដោះស្រា​​​​​​​​យគ្នានៅ​​​​​​​​​​ពេល​​​​​​​​​​​​ក្រោយ ៕​​​​​​​​​​​​​​​​
ដោយៈ ភារ៉ា