អាជីពនេះហួសសម័យហើយ វាបានតែសម័យបុរាណតែប៉ុណ្ណោះ!! ក្រុមជនសង្ស័យនាំគាស់កាយផ្នូរសាកសពរក​គ្រឿងអលង្កាម្ដងជាពីរដងមិនបានអីសោះ ស្រាប់តែជាប់...
-

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី១៨ ខែកញ្ញា​ឆ្នាំ២០១៨ ករណី​គាស់​កាយ​ផ្នូរ​សព​បុព្វបុរស​រក​គ្រឿងអលង្ការ​នគរបាល​ឃាត់ខ្លួន​យុវជន​ម្នាក់​ហើយ​បញ្ជូនទៅ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ៏​យក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។

កម្លាំង​នគរបាល​ការពារ​ប​តិក​ភ័​ណ្ឌ​ប្រចាំ​តំបន់​ប្រាសាទបន្ទាយឆ្មារបាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះកុ​ច ជំ​រៀង ភេទ​ប្រុសអាយុ ២៦ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក​សិណ​ឃុំ​ថ្មពួក​ស្រុក​ថ្មពួក។
ខណ:កំពុង​ជីក​ផ្នូរ​សព​បុព្វបុរស​ខ្មែរ​នៅ​ស្ថានីយ៍​វាល​កប់​សព​នៅត្រង់ចំណុច​គោក​ស្នួល ខាងជើង​ភូមិ​ជា​លំនៅ​ខ្លួន ។ ប៉ុន្តែ​បក្ខពួក​ម្នាក់ទៀត​ឈ្មោះហូ​វ អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នាដែល​បាន​ជីក​ដែរ​រត់គេចខ្លួន​ទាន់។
ជនសង្ស័យ​សារភាពថា បួន​ថ្ងៃមុន គេ​ក៏​ធ្លាប់បាន​ទៅ​ជីក​ផ្នូរ​បុព្វបុរស​នៅ​ព្រៃ​គោក​ខ្មោច​បុរាណ​គោក​តា​មោក​នៅ​ខាងលិច​ភូមិ​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ។លើក​នោះ​និង​លើក​នេះខ្លួន​និង​មិត្តភក្តិ​រក​មិនបាន​អលង្ការ ពិសេស​ឡត​ដែល​គេ​ពេញនិយម មានតម្លៃ​និង​ត្រូវគេ​ក​ម្ម៉​ង់​ទិញ​នោះឡើយ ។ លោក​វរសេនីយ៍ តាប់ សា​អ៊ុ ប្រធាន​អង្គភាព​កម្លាំង​នគរបាល​ការពារ​ប​តិក​ភ័​ណ្ឌ​ប្រចាំ​ប្រា​សាទ​បន្ទាយឆ្មារ បាន​ឲ្យ​ដឹងថា ក្រៅពី​ជនសង្ស័យ សមត្ថកិច្ច​ក៏​ចាប់បាន​វត្ថុតាង​មាន​ចបកាប់១ ចបជីក១ ពូថៅ១ ជាដើម។ ជនល្មើស ជីក​ផ្នូរ​សព​បុព្វបុរស​ខ្មែរ​រក​បន្លុង​សពសំណែន​ឬ​មរតក​សព មានតម្លៃ​នោះបាន​ស្ងាត់បាត់​យូរហើយ ទើប​តែមាន​ពេលនេះក៏ត្រូវ​បង្ក្រាប​តែម្តង ៕ ដោយ៖​ ភារ៉ា