អីយ៉ា!!! ស្ងាត់ៗ សុគន្ធ និសា ត្រៀម​ថត​រឿង​ភាគ​ថ្មី​មួយ​បន្ថែមទៀត ក្រោយពីថត​«​សិសិររដូវ​ក្នុង​បេះដូង​»ហើយ...
-

តារាសម្ដែងមុខ​ស្រទន់ ហើយទើបតែរៀបការពេលថ្មីៗនេះ សុគន្ធ និសា កំពុងតែ​ត្រៀម​លេចមុខ​នៅក្នុង​រឿង​ភាគ​ថ្មី ​ដែលជា​ការនិពន្ធ​ដោយ​លោក ខាំ ភូ​រិ។ ក្រោយពីបានដាក់បញ្ជាំរឿង «​សិសិររដូវ​ក្នុង​បេះដូង​» កន្លងមក ឃើញថាមានការគាំទ្រជាច្រើន ពីសំណាកទស្សនិជន។ ជាពិសេស ​ថ្មីៗ​នេះ​ក៏​មានការ​បង្ហើប​ថា​ម្ចាស់​បទ «​មាតា​ដៃមួយរយ​» ​រូបនេះ​ ត្រៀម​លេចមុខ​នៅក្នុង​រឿង​ភាគ​ថ្មី​ ដែល​នឹង​ចាប់ផ្តើម​ថត​នៅក្នុងពេល​ឆាប់ៗ​នេះ ប៉ុន្ដែនៅមិនទាន់មានការបង្ហាញប្រាប់ឲ្យដឹងពីចំណងជើងរឿងនៅឡើយទេ។ មានការ​បន្ថែមទៀតថា​ ដោយសារ សុគន្ធ និសា មានសម្រស់ស្រស់ស្អាត និង​ទឹកមុខ​ស្រគត់ស្រគំ​​ ទើបធ្វើឲ្យនាងមានឱកាស​ក្តោប​បានការ​សម្តែង​នៅក្នុង​រឿង​ភាគ​ថ្មី​មួយ​នេះ។ រីឯ​តួ​ប្រុសសម្ដែងក្នុងរឿងភាគថ្មីនេះ រួម​មាន​​លោក ឆន សុវណ្ណ​រាជ​ និង​លោក ហ្សូ​ណូ ផងដែរ ៕