ចាំមើលតើមានអ្នក​ចូលរួមគាំទ្រសិល្បៈខ្មែរច្រើនឬអត់ ?
-

អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងជាកំពូលតារាសម្ដែងជើងចាស់ បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីប៉ុន្មានម៉ោងមុននេះ។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានលើកឡើងយ៉ាងដូច្នេះថា "ចាំមើលតើមានអ្នក​ចូលរួមគាំទ្រសិល្បៈខ្មែរច្រើនឬអត់ ? មានអារម្មណ៍ដូចស្ងាត់ តំលៃសំបុត្រតែ 40000៛សោះដើម្បីលើកស្ទួយសិល្បៈបុរាណរបស់ខ្មែរយើងរឿងអីដែលយើងមិនហ៊ានចំណាយ ឬក៏មិនល្អមើល មិនសិចសុី មិនស្រើបស្រាល មិនកន្ត្រាក់អារម្មណ៍ ? បើបងប្អូនចង់ជាវសំបុត្រចូលទស្សនាអាចទាក់ទងខ្ញុំបាន"
នាងខ្ញុំសូមគោរពអញ្ជើញបងប្អូនដែលស្រលាញ់គាំទ្រ និង លើកស្ទួយសិល្បៈបុរាណខ្មែរ សូមជាវសំបុត្រចូលរួមទស្សនាអោយបានច្រើនកុះករ ដើម្បីការវិវត្តឈានឡើង នៃតន្រ្តី ក្លាសិកសុីមហ្វូនី និង តន្ត្រីបុរាណខ្មែរ តំលៃសំបុត្រ : 40000 ៛ នៅសណ្ឋាគារ សូហ្វីតែល សម្តែង 2 ថ្ងៃជាប់គ្នា ថ្ងៃ 22 ចាប់ពីម៉ោង 6 ល្ងាច ដល់ម៉ោង 8 យប់ ថ្ងៃ 23 ចាប់ពីម៉ោង 3 ដល់ម៉ោង 4.30 រសៀល
ដោយ៖ និមល ប្រភពរូប៖ ចន ច័ន្ទលក្ខិណា