នេះជាអារម្មណ៍ពិត របស់បងប្រុស កាម៉ង់ដង់ ដែលជាវិចិត្រករ ធ្វើរូបសំណាក់ លោក Beat Richner...(មានវីដេអូ)
-

រូបសំណាក់របស់ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផាលោកBeat Richner បានធ្វើឡើង ប្រកបដោយក្តីស្រលាញ់ ការដឹងគុណ​ ការលះបង់ ការចែករំលែក យកចិត្តទុក្ខដាក់ ការថ្នាក់ថ្នម ដែលលោកមានចំពោះកុមារកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ។

រូបសំណាក់ដ៏ល្អវិសេសមួយនេះ បានធ្វើឡើងយ៉ាងសម្រិតសម្រាំងរបស់វិចិត្រករដៃឯក លោក កាម៉ង់ដង់ និងការផ្តើមគំនិតគិតគូពីលោកតាន់ គីមសួរ និងកូនខ្មែរជាច្រើន ដោយចង់បង្ហាញកូនខ្មែរជំនាន់ក្រោយឲ្យបានឃើញ បានដឹងពីស្នាដៃ របស់វីរៈបុរសលោកBeat Richner ក្នុងការលះបង់ជួយដល់កុមារកម្ពុជា។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ ក៏បានលើកឡើងថា "តាម្នាក់នេះធ្លាប់បានជួយសង្គ្រោះប្អូនស្រីពៅរបស់ខ្ញុំដោយអត់លក្ខ័ណ្ឌ គាត់បានក្លាយជាវីរជនរបស់ក្រុមគ្រួសារខ្ញុំតាំងពីជិត២០ឆ្នាំមុន។ ដំណឹងនៃមរណះភាពរបស់គាត់ពិតជាបានធ្វើឲ្យក្រុមគ្រួសារខ្ញុំទាំងមូលក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេសមានការសង្វែគចិត្តនិងសោកសង្រែងជាខ្លាំង។ ដូចនេះការសាងសង់រូបសំណាកនេះដើម្បីជាការបង្ហាញអំពីទឹកចិត្តស្រឡាញ់ សោកស្តាយ ចងចាំនិងដឹងគុណរបស់ប្រជាជនខ្មែរមួយប្រទេសទៅគាត់គឺមិនស្មើរការលះបង់កំលាំងកាយចិត្តនិងពេលវេលាពេញមួយជិវិតរបស់គាត់ចំពោះប្រជាជនខ្មែរទេ។ សូមបញ្ឈប់បន្តការនិន្ទាចំពោះអ្វីដែលពួកយើងកំពុងតែធ្វើទៀត ចូលរួមទាំងអស់គ្នាបានទេ? អាចារ្យធំ នគររាជ Kamong Dong Mam Somaly Ah Ry Nuon @Man Tharath Chhan Chan"។
មានវីដេអូ៖ ប្រភព៖