សំណាងណាស់មានសមត្ថកិច្ចឃើញទាន់ កុំអីចប់បណ្ដោយ!! ជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូឌ្រីសង់២០១៨មិនបានសម្រេចត្រូវបាន
-

ភ្នំពេញ៖ យុវជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨មួយគ្រឿងបានឈប់ម៉ូតូបំណងនឹងចុះទិញបាកាសញុំឲ្យស្វាងងងុយគេង ស្រាប់តែលេចមុខជនសង្ស័យ៦នាក់ជិះ២ម៉ូតូមួយម៉ូតូចុះវាយទៅលើជនរងគ្រោះបំណងនឹងយកម៉ូតូតែត្រូវសមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់អន្តរាគមន៍ទាន់ពេលវេលា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃ ពុធ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ទំនប់៧០ ម្តុំរ៉ារថភ្លើង ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-7604 បំណងជិះមកទិញបាកាសញុំឲ្យស្វាងងងុយស្រាប់តែជិះទៅដល់មុខកន្លែងលក់ចាប់ហួយមិនទាន់នឹងបានចុះទិញផងស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកឌីអូបិទពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AD-7802 (ស្លាកលេខមួរខ្ជៅ) ជិះមកជិតជនរងគ្រោះវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះបំណងនឹងយកម៉ូតូតែមិនបានសម្រេចដោយសារតែមានសមត្ថកិច្ចម្នាក់ស្លៀកពាក់ស៊ីវិលក៏បានឃើញប្រតាយប្រតប់ធ្លាក់កាបូបលុយជនរងគ្រោះអស់ចំនួន៨០$ ដែរថៅកែទុកឲ្យអាប់លុយថ្លៃបន្ទប់ផ្ទះសំណាក់ដូចច្នេះបានដកកាំភ្លើង ហើយស្រែកថាឈប់ឈប់ស្រាប់តែជនសង្ស័យទាំង៣នាក់នោះបានរត់ចោលម៉ូតូចូលផ្លូវរ៉ារថភ្លើងបាត់នឹងអ្នកបិទគូទមួយម៉ូតូទៀតមិនចាំម៉ាកមានគ្នា៣នាក់ដែរនោះបានជិះរត់ទៅជាមួយគ្នាផងដែរ សំណាងល្អជនរងគ្រោះត្រូវបានសមត្ថកិច្ចស្លៀកស៊ីវិលម្នាក់ជិះកាត់ឃើញកុំអីត្រូវបាត់បង់ម៉ូតូមួយគ្រឿងទៀត ។
ជនរងគ្រោះមានឈ្មោះ៖ ម៉េង សុជាតិ អាយុ ២៤ ឆ្នាំ មុខរបរ មើលការខុសត្រូវផ្ទះសំណាក់មួយកន្លែង ។
ក្រោយពេលកើតហេតុក៏សម្ថកិច្ចបានចុះមកដល់ទីតាំងយកម៉ូតូជមសង្ស័យនោះយកទៅរក្សាទុកនៅប៉ុស្តិ៍សមត្ថកិច្ចហើយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៏នគរបាលរដ្ឋបាលទួលសង្កែដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្តទៅតាមនីតិវិធីច្បាប់ ៕
ដោយៈ ភារ៉ា