ស្រីៗជួយស៊ែរចែកគ្នា ឲ្យបានដឹងផង!!! ស្គាល់គ្នាតាមហ្វេសបុកបីឆ្នាំ ទាក់ទងគ្នាបានបួនថ្ងៃ ស្រាប់តែខ្ចីលុយខាងស្រី140$មិនសង់ ហើយ Comment អួតប្រាប់គេឯងថា បានស៊ីចុកទៀត ហួសចិត្ត...
-

កាលពីពេលថ្មីៗនេះ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះថា Dalis Kelly ដោយបានបង្ហោះសារ រៀបរាប់ទាំងក្ដៅក្រហាយបុរសម្នាក់ដែលមានហ្វេសបុកឈ្មោះថា Pa yung ដែលស្គាល់គ្នា៣ឆ្នាំតាមរយះហ្វេសបុក ហើយទាក់ទង់គ្នាបាន៤ថ្ងៃ ហើយបានខ្លីលុយយកទៅធ្វើឡានសរុបចំនួន១៤០ដុល្លារ ប៉ុន្តែបែរជាគេចវេស (block ហ្វេសប៊ុក ទូរស័ព្ទខលពុំចូល) ពុំសងនៅពេលនាងទារលុយខណៈត្រូវការលុយផ្ញើឲ្យម្តាយ។

មិនត្រឹមតែប៉ុននិង បុរសខាងលើបានឆ្លៀតបង្ហោះអួតគេឯងថា សុទ្ធតែបានស៊ីចុកនាងទាំងស្រវឹងហើយអត់បានឲ្យលុយទើបនាងតាមរករឿងបែបនេះ។ ដោយទ្រាំនិងសម្ដីខាងប្រុសដែលបង្ខូចកេរិ៍្តឈ្មោះនាងបែបនេះ នារីស្រស់ស្អាតបានបង្ហោះសារឈឺទៅវិញថាៈ "រឿងលុយ140$ដែលខាងប្រុសគេចវេះមិនសងខាងស្រីហេតុអីត្រូវវែងឆ្ងាយដល់រឿងសុីចុករឿងដេករឿងខូចឈ្មោះមនុស្សស្រី? បងៗដែលនិយាយសម្តីចឹងចេញមកបងមានខួរក្បាលទេ? បើបងជាខ្ញុំបងសង្ងំអោយគេបោកលុយហើយបង្ខូចឈ្មោះព្រោះខ្លួនជាស្រីចឹងមែន? មានច្បាប់ណាដែលមនុស្សស្រីមិនអាចចេញមកបកស្រាយរកយុត្តិធម៌ពេលគេបរិហារកេរ្តិ៍ខ្លួនទេ?សម័យនេះហើយតម្លៃខ្ញុំនៅលើខ្ញុំមនុស្សស្គាល់ខ្ញុំគេដឹងថាខ្ញុំជាមនុស្សស្រីបែបណា!បងៗត្រឹមជាមនុស្សក្រៅសង្គមដែលខ្លាចសង្គមជាន់ហ្នឹងម៉េចហ្នឹងអាចយល់ពីមនុស្សស្រីរឹងមាំដើរលើវីថីសង្គមដូចខ្ញុំ? »«អោយវាចឹងឡើង ដាក់អោយម៉ាក់ប៉ាគាត់ដឹងកូនប្រុសគាត់នាំមោទនភាពប៉ុណ្ណាជូនគាត់" ។
មិនត្រឹមតែប៉ុននិង កញ្ញាបានបន្ថែមទៀតថាៈ "ថាពត៌មានទៅ សរសេរចំណងជើងភ្លើដើម្បីភាពទាក់ទាញ! តែអាអ្នកអានមួយចំនួនភ្លើលើសដើម ចេះអក្សរខ្មែរដែលតែចេះអានតែចំណងជើង ខ្វាក់មិនព្រមអានអត្ថបទខាងក្នុង ហើយតាំងcmt shareបញ្ចេញយោបល់! ឆ្ងល់ពពួកគាត់អស់ហ្នឹងគិតអី? ?ប្រាប់ថាស្គាល់បីឆ្នាំទាក់ទង4ថ្ងៃ ទៅចេញថាស្គាល់គេ4ថ្ងៃល្ងង់អោយគេខ្ចីលុយ?ប្រាប់ថាអាខាងប្រុសផុសនិងខំមិនបំភ្លើសរឿងសុីចុក ពួកខ្វាក់ខ្លះទៅថាបានសុីចុក? ហើយខ្លះទៀតក៏ភ្លើខ្លាំងថាចង់បានអាសង្ហាចឹង? ? ភ្នែកឆ្កែក៏មើលដឹងថាអាសត្វហ្នឹងអត់សង្ហាត្រង់ណាដែរ! ហើយបងប្រុសៗខ្លះហ្នឹងក៏ជោម្លេះ? ខ្លួនឯងរកសង្សារមិនបានបន្ទោសខាងស្រីថាស្រលាញ់អ្នកមាន?អាណិតម៉ែឪគាត់ខំរកលុយអោយទៅរៀន តែនៅរៀនមិនចេះភាសាជាតិ?" ៕
ប្រភពៈ Dalis Kelly