លោកទៀត!!! កម្លាំងអាជ្ញាធរខណ្ឌដូនពេញ ចាប់ផ្សឹកសង្ឃក្លែងក្លាយចំនួន៥អង្គ ដែលដើរបិណ្ឌបាតតាមទីសារធារណៈ....(មានវីដេអូ)
-

ភ្នំពេញៈ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ អជ្ញាធរខណ្ឌដូនពេញ បានចាប់ផ្សឹកសង្ឃក្លែងក្លាយចំនួន៥នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញថា មានព្រះសង្ឃចំនួន៥អង្គ បានដើរបិណ្ឌបាតនៅតាមទីសាធារណៈ និងជាពិសេសទៀត បានចូលបិណ្ឌបាតនៅតាមផ្សារ។ ដែលទី១.ឈ្មោះ រដ្ឋ ឈុន អាយុ២០ឆ្នាំ ទីកន្លែងកំណើតនៅភូមិក្បាលដំរី ឃុំរោលលើ ស្រុកជីក្រែង ខេត្តសៀមរាប ទី២.ឈ្មោះ ហឿង ហន អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ទី៣.ឈ្មោះ វណ្ណ វាសនា អាយុ២៨ឆ្នាំ ស្នាក់នៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ទី៤.ឈ្មោះ ផាត តុលា អាយុ២០ឆ្នាំ ស្នាក់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ និងទី៥.ឈ្មោះ គឺម លីម៉ន អាយុ១៨ឆ្នាំ ស្នាក់នៅដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ អ្នកទាំង៥នាក់ សុទ្ធតែបួសនៅវត្តនិគ្រោធល័ក្ខ (ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពុងស្ពឺ ទាំងអស់គ្នា។
ទើបកម្លាំងប្រជាការពារខណ្ឌដូនពេញ បានចាប់បញ្ជូនទៅផ្សិក នៅវត្តបទុមវតី រួចរាល់ហើយ ទើបបញ្ជូនទៅអប់រំនៅសាលាខណ្ឌដូនពេញ ឲ្យឈប់ប្រព្រឹត្តិដូច្នេះតទៅទៀត ទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះសម្បែងដោយមិនចាត់ការតាមនីតិវិធីនោះទេ ៕