សង្វែគណាស់...កូនប្រុសស្រី៥នាក់ លើកម្រាមដៃដប់ អង្វរសប្បុរសជន មេត្តាជួយដល់ម្តាយនាងផង ព្រោះថា...(មានវីដេអូ)
-

កាលពីថ្ងៃទី០៤ ខែកញ្ញា ស្រ្តីម្នាក់មានជំងឺគីសក្នុងស្បូន គ្មានប្រាក់ដើម្បីព្យាបាល ដង្ហើយរកសប្បុរសជនជួយ ធ្វើការព្យាបាល រស់នៅជុំកូនចៅតទៅមុខទៀត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ៉ី សុខស្រៀង បានរៀបរាប់ទាំងកំសត់ថា "ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ #ទ្រហោយំទាំងម្ដាយទាំងកូន : ព្រោះតែម្ដាយមានជំងឺគីសក្នុងស្បូនគ្មានថវិកាព្យាបាល កូនក៏គ្មាន.......។ #សង្វែគណាស់ ៖ ប្អូនស្រី ឈៀន តូច ជាស្ត្រីមេម៉ាយខំរស់ស៊ីចិញ្ចឹមកូន៥នាក់ ឥឡូវប្អូនស្រីធ្លាក់ខ្លួនឈឺ មានជំងឺគីសក្នុងស្បូនធ្ងន់ធ្ងរដេកនិងកន្ទាល មិនអាចទៅណារួច ថវិកាសម្រាប់ព្យាបាលជំងឺក៏គ្មាន កូន៥នាក់ក៏អត់អាហារហូប រស់នៅក្នុងភូមិគីឡូ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ #ខ្ញុំសូមអំពាវនាវ : ទៅដល់សប្បុរសជនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់មេត្តាជួនដល់គ្រួសារគាត់ផង ឥឡូវពួកគាត់កំពុងទីទ័លយ៉ាងខ្លាំង ។ ??☎️092754776/0968447487??"។
មានវីដេអូ៖ ប្រភព៖ អ៉ី សុខស្រៀង