សួរថាអ្នកណាមិនព្រលឹងចុងសក់!!! បើពេលកំពុងរៀបការស្រាប់តែជួបរឿងដ៏រន្ធត់បែបនេះ....(មានវីដេអូ)
-

ពិធិមង្គលការរបស់គូស្វាមីភរិយាថ្មីមួយគូ នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានកម្លាំងខ្យល់ព្យុះដ៏ខ្លាំងមករំខាន បណ្តាលឲ្យពិធីទាំងមូលត្រូវបានផ្អាកភ្លាមៗ។ យោងតាមវីដេអូ ដែលថតបាននៅក្នុងពិធីមង្គលការ បានឲ្យដឹងថា មុនពេលកើតហេតុ គឺកូនកម្លោះ កូនក្រមុំ កំពុងតែផ្អែលល្ហែមជាមួយគ្នា ក្នុងទឹកមុខញញឹមយ៉ាងស្រស់សោភា ស្រាប់តែរំពេចនោះខ្យល់ក៏ចាប់ផ្តើមបក់បោកយ៉ាងខ្លាំង រហូតធ្វើឲ្យអគ្គីសនីត្រូវកាត់ផ្តាច់ ធ្វើឲ្យកូនកម្លោះ កូនក្រមុំ និងភ្ញៀវដែលចូលរួមមានការភ័យខ្លាច និងនាំគ្នាស្រែកយ៉ាងខ្លាំង។ ចង់ដឹងថាបែបណាសូមទស្សនាវីដេអូខាងក្រោមនេះ